header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មិនថានាឡិកា គ្រឿងអលង្ការ សម្លៀកបំពាក់ ឬសម្ភារៈផ្សេងៗដែលអ្នកកំពុងប្រើប្រាស់ប្រចាំថ្ងៃ គឺសុទ្ធតែជារបស់សំខាន់ និងលម្អខ្លួនដើម្បីបង្កើតភាពស្រស់ស្អាត និងឡូយឆាយ។ ដោយឡែក បច្ចុប្បន្ននេះស្មាតហ្វូនក៏បានដើរតួយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់គ្នាលើពិភពលោកសឹងតែមិនអាចខ្វះបាននៅក្នុងដៃ ដើម្បីជាមធ្យោយបាយបំពេញការងារប្រចាំថ្ងៃ ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ការកំសាន្តលើបណ្តាញសង្គម លេងហ្គេមបំបាត់អផ្សុក ដែលអាចនិយាយថាក្នុងមួយថ្ងៃលោកអ្នកនៅកៀកនឹងទូរស័ព្ទសឹង 24 ម៉ោង។ ដូច្នេះក្រឡេកភ្នែកទៅមើលរូបរាងស្មាតហ្វូនរបស់អ្នកវិញមើល៎ តើអ្នកកំពុងប្រើទូរស័ព្ទរូបរាងមូល ឬគែមមូលទៀតមែនអត់? ហើយគិតមើលថា សម័យនេះហើយនៅប្រើទូរស័ព្ទរាងមូលបែបនេះទៀតមែន? វាហួសសម័យហើយទេដឹង!

នេះនែ៎! OPPO Reno7 ស្មាតហ្វូនស៊េរីថ្មីរូបរាងថ្មីរចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ស័ក្កិសមបំផុតជាមួយមនុស្សសម័យថ្មីចូលចិត្តភាពទាន់សម័យនិងស៊ីវិល័យ។ នេះបើយោងតាមព័ត៌មានខ្លះៗដែលបានបញ្ចេញលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO កាលពីថ្មីៗនេះ។

ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរូបរាងថ្មីគែមជ្រុងលើ OPPO Reno7? ជឿជាក់ថា OPPO មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងឡើយបន្ទាប់ពីផ្លាស់ប្តូររាងថ្មីស្ថិតក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ព្រមទាំងរចនាបថបែបប្រណិតប្រកបដោយភាពច្នៃប្រឌិតគែមជ្រុងរលោង 2.5D កម្រាស់ស្តើងជាងមុនកាលីបជាងមុន និងនាំមកជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហៈធាតុស្ទីលរចនាបែប Reno Glow។

ឈប់! ឈប់! OPPO Reno7 មិនត្រឹមមានរាងស្រឡូនប៉ុណ្ណោះទេ បើក្រឡេកទៅមើលផ្នែកខាងក្រោយលើបណ្តុំកាមេរ៉ាវិញវាបានបំពាក់មកនូវកងបំភ្លឺដំណឹងដោយបញ្ចេញពន្លឺភ្លើងយឺតៗវិលជុំវិញកាមេរ៉ា នៅពេលលោកអ្នកចាប់ផ្តើមលេងហ្គេម ការហៅទូរស័ព្ទចូល មានសារដំណឹង ឬ Notification និងក្នុងពេលសាកថ្ម ដែលនេះជាអារម្មណ៍ថ្មីម្យ៉ាងទៀតលើ Reno7 ខុសពី Reno Series ជំនាន់មុនៗ។

អាចនិយាយបានថានេះគ្រាន់តែជាចំណុចរសើបខ្លះៗមាននៅលើ OPPO Reno7 ស៊េរីតែប៉ុណ្ណោះ! ដូចនេះអ្នកទាំងអស់គ្នាចាំអ៊ុតមើលបន្តថា តើកូនពៅស៊េរីទំនើបរូបរាងថ្មីប្រណិតស្រស់ឆើតឆាយរូបនេះនឹងបង្ហាញខ្លួនដាក់លក់លើទីផ្សារប្រទេសកម្ពុជា ពេលណាដែរ? ដើម្បីជ្រាបកាន់តែច្បាស់សូមចូលទៅកាន់ហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិតៗ រួមជាមួយនឹងសមត្ថភាពពិសេសថ្មីៗជាច្រើនទៀត។

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post