សង្គម
ស្របពេលដែលប្រេងសាំងកំពុងហក់ឡើងនេះ លោកផែង វណ្ណៈ បានចែករំលែកនូវបទពិសោធមួយ ដែលមិត្តរបស់លោកជួបផ្ទាល់ ក្រោយធ្វើដំណើរទៅកាន់ខេត្ត ហើយបានចូលចាក់សាំង ក៏ប៉ះចំសាំងដែលគុណភាពអន់ ធ្វើឲ្យម៉ាស៊ីនរថយន្តចេញសញ្ញា Check ។ លោកបានរៀបរាប់ឲ្យដឹងថា៖
«រថយន្ដ NX របស់ មិត្តភ័ក្ដិខ្ញុំម្នាក់ មិនដែលធ្វើទុក្ខអីទេ តែម្សិលម្ង៉ៃបានទៅខេត្ត កំពង់ធំ ពេលត្រលប់មកវិញក៏ចាក់សាំងនៅស្ថានីយប្រេងមួយកន្លែង ។ លុះពេលបេីកមកជិតដល់ភ្នំពេញវិញស្រាប់តែចេញសញ្ញា ឆែក និង សញ្ញា ផ្សេងៗទៀតពេញតាបឡូ ។
នៅព្រឹកនេះ មិត្តភ័ក្ដិខ្ញុំបានយករថយន្តទៅអោយជាងត្រួតពិនិត្យ ជាងពិនិត្យឃេីញថា រថយន្តរបស់មិត្តភ័ក្ដិខ្ញុំ ប្រេីសាំងលាយទឹក ។ ឥលូវជាងបានបង្ហូរសាំងលាយទឹកចេញវិញហេីយ រថយន្តក៏បាត់ឆែក និង សញ្ញាផ្សេងៗទៀត ហេីយប្រេីប្រាស់បានធម្មតា ។
អត្ថបទនេះគ្រាន់តែរំលឹកដល់បងប្អូនប្រកបរបរលក់ប្រេង មេត្តាលក់ដោយសេចក្ដីថ្លៃថ្នូរ ប្រេងឡេីងថ្លៃ ប្រេងបាត់លីត្រ ម្ចាស់យានយន្តរ.ងគ្រោ-ះមួយទៅហេីយ ឥលូវលេចមុខសាំងលាយទឹក ឬលាយជីមកទៀតពិបាកទទួលណាស់ ។»