សង្គម
ពិតជាពិបាកក្នុងការទទួលយកខ្លាំងណាស់ មនុស្សដែលកំពុងស្រលាញ់ ត្រូវបាត់បង់ម្ដងទាំង០៣នាក់បែបនេះ តើយើងទទួលយកដោយរបៀបណា?
ការលាចាកលោករបស់បងស្រីដែលជាម្ដាយ និងកូនប្រុសតូចម្នាក់ រួមទាំងកូនក្នុងផ្ទៃធ្វើឲ្យបងប្អូន ញាតិមិត្ត ជិតឆ្ងាយសម្ដែងនូវក្ដីអាឡោះអាល័យជាទីបំផុត ហើយអ្វីដែលកាន់តែក្តុកក្ដួលទៀតនោះគឺជាប្ដីតែម្ដង ដែលត្រូវបាត់បង់សមាជិកគ្រួសារម្ដងទាំងបីនាក់បែបនេះ។
បើតាមអាខោន Ngiem Meas ដែលគេដឹងថាជាប្ដីបានលើកឡើងទាំងសោកសៅកាលពីម្សិលមិញថា៖ «ប្រពន្ធសំលាញ់កូនសំលាញ់ ស្រលាញ់ពេញបេះដូងខ្ញុំ លារហូតហើយសូមបានទៅកាន់សុខគតិភព»
បើតាមបងប្អូនសាច់ញាតិជ.ន.រ.ងគ្រោ.ះបានឲ្យដឹងថា៖ «លឿនពេកហើយប្អូនស្រីស្លា..ប់ទាំ.ងពោ-ះធំកូ.ននៅក្នុងពោ-ះទៀត បីនាក់ម្តាយកូនតើអ្នកណាយល់អារម្មណ៍មួយនេះប្អូននឹងកូនទៅបានសុខហើយ បើមានជាតិក្រោយសូមអោយប្អូននឹងកូនអាយុវែងជាងនេះ កុំអោយដូចជាតិនេះ ម្តាយស្លា...ប់ចោលទាំងនៅតូចឥលូវត្រូវធ្លា.ក់មកលើខ្លួនឯងនឹងកូនទៀត R.I.P»
បើតាមមិត្តភក្តិរបស់ស្ដ្រីរងគ្រោះខាងលើនេះ បានឲ្យដឹងថា៖ «ប្រពន្ធ កូន និងកូនដែលមានក្នុងផ្ទៃទើបបាន៥ខែ ជួបគ្រោ-ះថ្នា.ក់ចររា.ចរណ៍បណ្តាលឲ្យស្លា..ប់ទាំងបីនាក់»