សង្គម
ភ្នំពេញ៖ កាលពីម៉ោង៩ និង៣៥នាទីយប់ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២បុរសជាអ្នកបេីកបររថយន្ត Tundra ពណ៌ស ពាក់ផ្លា.កលេ.ខ ភ្នំពេញ 2BO-8073 បានធ្វើឲ្យមានការរិះ.គន់ ក្រោយបេីកបររថយន្ត បញ្ច្រាស់ទិសដៅចរា.ចរនៅផ្លូវមហាវិថីនរោត្តម មុខក្រសួងមហាផ្ទៃ ហើយទុករថយន្តចោលដេីរទៅបាត់ ដោយសារគាត់បានលើកឡើងថាម្ចាស់រថយន្តនៅពីមុខគាត់មិនឲ្យគាត់បត់ចូលផ្ទះ ទើបធ្វើឲ្យមានការក.កស្ទ-ះចរា.ចរណ៍យ៉ាងខ្លាំងផងដែរ។
បន្ទាប់ពីមានការរិះ.គន់ពាក់ព័ន្ធនឹងអ្នកបេីកបររថយន្តធុនដ្រាបញ្ច្រាស់ទិសដៅចរា.ចរណ៍ខាលើនេះ នៅរសៀលថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២២ នេះ លោកវរៈសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌ ចំការមន បានធ្វើលិខិតអញ្ជើញម្ចាស់រថយន្តឲ្យចូលខ្លួនមកពិ.ន័យតាមច្បា.ប់ហេីយ ។
បើតាមប្រភពបញ្ជាក់ថា ម្ចាស់អ្នកបើកបររថយន្តខាងលើនេះជាមន្ត្រីក្រសួងមហាផ្ទៃ។