សង្គម
កាលពីចុងខែកុម្ភៈ កន្លងទៅថ្មីៗនេះតារាពហុជំនាញលោក អៀង ចេនឡា ដែលត្រូវជាបងប្រុសបង្កើតរបស់ ពិធីករ សុខ រ៉ាស៊ី បានលាចាកលោកធ្វើឲ្យក្រុមគ្រួសារ មហាជន និងមិត្តសិល្បករជាច្រើនមានការភ្ញាក់ផ្អើល និងសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ព្រោះតារាប្រុសវ័យកណ្ដាលរូបនេះធ្លាក់ខ្លួនឈឺធ្ង.ន់មិនបានប៉ុន្មាន ត្រូវលាដោយគ្មានថ្ងៃត្រឡប់ដូច្នេះ។
ទើបតែជួបរឿងបាត់បង់បងប្រុសទាំងក្ដីអាល័យមិនបានប៉ុន្មានផង លោក សុខ រ៉ាស៊ី ក៏បានមកជួបទុក្ខជាថ្មីទៀត កាលពីម្សិលមិញថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ នេះលោកបានបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ទៀត ដែលត្រូវជាបងប្រុសជីដូនមួយរបស់លោកក៏បានបាត់បង់ជីវិតទាំងវ័យក្មេងមួយរូបទៀត។
នៅយប់ថ្ងៃទី ២០ ខែមីនា នេះ លោក សុខ រ៉ាស៊ី ក៏បានឲ្យដឹងអំពីមូលហេតុដែលបងប្រុសជីដូនមួយរបស់លោក គឺលោក អ៊ុក ហឿនម៉ាណា បាត់បង់ជីវិតដោយសារជួបគ្រោះ.ថ្នា.ក់ចរា.ចរ ក្នុងនោះដែរ លោកបានរៀបរាប់ទាំងក្ដីសោកសៅឲ្យដឹងថា៖
«ហេតុអីបងទៅទិញម៉ូតូនេះជិះ? ដូចជា លាបងប្អូនរហូតហើយ ហេតុអី? សូមវិញ្ញាណក្ខ័ន្ធបង បានទៅដល់សុខគតិភព កើតជាតិណាណា សូមអោយមានអាយុវែង R.I.P បង អ៊ុក ហឿនម៉ាណា (@ពញ្ញាតូ)»