header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែងប្រុសរូបសង្ហារ និងល្បីល្បាញ ប្រិយមិត្តជាច្រើនប្រហែលបានស្គាល់ហើយ គឺលោក ញ៉ែម សុគន្ធ តាមរយៈទេពកោសល្យការសម្តែងរបស់តារារូបនេះ គឺបានឆ​ក់យក​បេះដូងអ្នកគាំទ្រមិនតិចទេ ដែលធ្វើឲ្យលោកមានភាពជោគជ័យនៅលើវិថីសសិល្បៈបានដល់សព្វថ្ងៃនេះ។

ងាកមកមើលស្ថានភាពគ្រួសាររបស់លោកវិញ ក៏គួរឲ្យច្រណែនផងដែរ បើទោះបីជាលោក មានការមមារញឹកក្នុងអាជីព មុខជំនួញយ៉ាងណាក្ដី ក៏លោក និងភរិយា មិនដែលភ្លេចឡើយក្នុងការផ្តល់ភាពកក់ក្តៅ ដល់ចំណងស្នេហ៍របស់លោកនោះគឺ កូនប្រុសសំណព្វចិត្ត ដ៏គួរឲ្យស្រលាញ់របស់លោក និងភរិយា គឺតែងតែផ្ដល់ពេលវេលាសម្រាប់កូនជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺកាលពីពេលថ្មីៗនេះ លោក ញ៉ែម សុគន្ធ និងភរិយា បានបង្ហាញកាដូដ៏ធំមួយសម្រាប់ជូនកូនប្រុសសំណព្វចិត្តមុនថ្ងៃកំណើត នោះគឺខុនដូ (Condo) ដ៏ស្រស់ស្អាត និងទំនើបនៅ L Tower Condo (ខុន ដូ អិល ថៅវើ) ដោយលោកបានបញ្ជាក់ប្រាប់ថា «Pre-birthday gift K-Mint 2 years old L Tower Condo ម្ចាស់កាដូរាងរំភើបតិចហើយ»។

តារាប្រុសរូបនេះបានបន្ថែមឲ្យដឹងទៀតថា «កាដូមុនថ្ងៃកំណើតកូន K-mint អាយុ២ខួប កូនគឺជាអ្វីៗ គ្រប់យ៉ាង ជាកំលាំងចិត្ត ដែលប៉ាម៉ាក់ អាចស៊ូៗ ប្រឹងប្រែង មិនខ្លាចការនឿយហត់ ក៏ដើម្បីកូន អំណោយពីបេះដូងប៉ាម៉ាក់សំរាប់កូន Pre-Happy birthday K-mint (ម្ចាស់កាដូចូលតួខ្លាំង)»។

ក្រោយឃើញទឹកចិត្តឪពុកបែបនេះ អ្នកគាំទ្របានសម្ដែងការចូលរួមរីករាយជាមួយនឹងកាដូដ៏ធំមួយនេះ ដែលជាកាដូដ៏សែនកក់ក្ដៅសម្រាប់ជាទីជម្រក ហើយអ្វីដែលពិសេសទៀតនោះ L Tower Condo (ខុន ដូ អិល ថៅវើ)គឺនៅកណ្ដាលក្រុង ក្នុងតំបន់ដែលមានសក្ដានុពល និងគម្រោងធំៗ ជាច្រើនហ៊ុមព័ទ្ធជុំវិញ ជិតផ្លូវ 60 ម៉ែត្រ, ផ្សារទំនើប Aeon3, ផ្សារទំនើប ជីប ម៉ុង និងជាប់ផ្លូវ 271 ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post