header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២២ ខែមីនានេះ ចែកាអូស្ត្រាលី បានចែករំលែកបទពិសោធនមួយ និងផ្ដាំទៅកាន់មនុស្សប្រុស ពិសេសស្វាមីអំលុងពេលប្រពន្ធពពោះ៖

បន្ទាប់ពីត្រូវមួយកាំ-បិតនេះហើយទើបខ្ញុំដឹងច្បាស់ ថាកើតកូនដោយការវះកា.ត់វាអាចមិនឈឺពីបាកស្មើអ្នកសំរាលដោយធម្មជាតិ ប៉ុន្តែបើសួរខ្ញុំថា

- តើការវះកា.ត់នឹងជំ.ងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនហើយ តើមួយណាគួរឲ្យខ្លាចហើយឈឺជាង?

ខ្ញុំប្រាកដជាឆ្លើយថាជំ.ងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនហើយ... ព្រោះពេលកើតហើយវាប្រហែលជាគ្មានថ្ងៃជា..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនដែលគិតថាវានឹងកើតឡើងមកលើខ្ញុំទេ តែមានកត្តាមួយចំនួនដែលខ្ញុំមិនបានគិតដល់ ហើយពេលវាកើតឡើងក៏យើងមិនដឹងខ្លួនថាជាអ្វីឲ្យពិតប្រាកដ ទម្រាំដឹងវាបានផ្លាស់ប្ដូរស្ទើរតែអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់យើងរួចទៅហើយ ហើយយើងត្រូវរស់ជាមួយវាមួយជីវិត

ក្នុងអត្ថបទនេះខ្ញុំសុំមិននិយាយអីច្រើនទេ... តែខ្ញុំសូមផ្ដាំទៅដល់មនុស្សប្រុសរួមទាំងក្រុមគ្រួសារអ្នកដែលកំពុងតែពរពោះក្នុងពេលនេះ

-ឈ្មោះថាជាប្រុសលាងទឹកហើយវាគង់តែស្អាតជាងឈ្មោះថាជាស្ត្រី ពាក្យថាចង់បានកូននឹងធ្វើឲ្យគេមានកូនវាអាចជារឿងងាយស្រួលបំផុត តែមិនថាអ្នកកូនដំបូងឬលើកទីប៉ុន្មាននៅក្នុងការពពោះមានកូនហើយសរសៃខ្ចីសម្រាប់មនុស្សស្រីទាំងអស់ កម្លាំងចិត្តនិងការយកចិត្តទុកដាក់មើលថែពីស្វាមីរួមទាំងក្រុមគ្រួសារគឺជាឱសថដែលគាត់ចាំបាច់ត្រូវការភាពកក់កៅបំផុតពីអ្នកទាំងអស់គ្នា..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសស្វាមីហ្នឹងហើយ! ទោះបីជាពីដើមឡើងប្រពន្ធយើងជាមនុស្សរឹងមាំក៏ដោយត្រូវចាំចំណុចទាំងនេះ៖

1- ពេលពពោះសុំត្រឹមអ្នកនៅក្បែរគាត់ជាពិសេសពេលយប់ព្រលប់ព្រោះគាត់មិនមែនខ្លួនមួយទៀតទេ ហើយពេលមានកូនយើងមើលមិនឃើញទេម៉ោងណាឬក៏ពេលណាអ្វីក៏អាចកើតឡើងបាន គាត់ត្រូវការយើងជាមនុស្សប្រុសជាប្ដីជាអ្នកការពារ.. ព្រោះបើមានរឿងអីកើតឡើងគាត់ស្លា-ប់មិនអីទេ តែបើមិនស្លា-ប់ប៉-ះ.ពាល់ឬបាត់បង់កូន
អ្នកដែលគេនិន្ទាស្ដីបន្ទោសដាក់កំហុសគឺជាមនុស្សស្រី..

2- ត្រូវចាំថាទុកគាត់ចោលកណ្ដាលយប់ ដើរស៊ីផឹក ភ្លេចម៉ោងភ្លេចពេលវេលាពេលគាត់ សរសៃខ្ចីឬកំពុងពពោះកូនរបស់អ្នក យើងធ្វើឲ្យគាត់គេងមិនលក់ ពីបាកចិត្តទន្ទឹងចាំមើលផ្លូវ ធ្វើឲ្យគាត់ភ័យខ្លាចធ្វើឲ្យគាត់ព្រួយបារម្ភធ្វើឲ្យគាត់ខឹងអន់ចិត្តគិតច្រើន ភ្លេចបាយភ្លេចទឹក ធ្វើឲ្យគាត់ ស្ថិតនៅក្នុងការមានសម្ពាធ អ្វីទាំងអស់ដែលយើងធ្វើឲ្យប៉-ះ.ពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់គាត់ក៏ប៉-ះ.ពាល់ដល់សុខភាពរបស់គាត់ ហើយអ្វីដែលប៉-ះ.ពាល់ដល់គាត់ក៏ប៉-ះ.ពាល់ដល់សុខភាពនិងការលូតលាស់របស់កូនអ្នកដូចគ្នា..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

3- មនុស្សស្រីមានកូនតែងតែមានការរំពឹងទុកដែលគាត់ស្រមៃឃើញចង់បាន គ្រួសារមួយដែលមានសុភមង្គលមានទំនៀមទម្លាប់ល្អ ចង់អោយកូនកើតមកក្នុងសង្គមគ្រួសារមួយដែលមានមជ្ឈដ្ឋានល្អជុំវិញខ្លួន ជាគំរូនិងភាពកក់កៅសម្រាប់កូនរបស់ខ្លួន

- ការមានកូនផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់គាត់ ដូច្នេះអ្នកគួររៀនយល់បំណងប្រាថ្នានិងការរំពឹងទុករបស់គាត់ ពេលយល់ហើយអ្នកគួរកែអ្វីដែលគួរឬអ្វីដែលអ្នកគិតថាអាចជាគំរូអវិជ្ជមានសម្រាប់កូនរបស់អ្នក.. កុំបានតែសន្យាហើយធ្វើមិនកើតឬគេនិយាយឮហើយធ្វើមិនឮ រួចពេលមានរឿងកើតឡើងបានតែស្ដីបន្ទោសអ្នកជាម្ដាយថាមកពីគាត់ចិញ្ចឹមកូនមិនបានល្អ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះសូមចែករំលែកប៉ុណ្ណឹងសិនចុះ! កើតកូនហើយគេសរសើរថាខ្ញុំស្អាតជាងកាលមិនទាន់មានកូន សមីខ្លួនបានត្រឹមតែឆ្លើយប្រាប់ពេលនេះថា អ្វីក៏ដោយអ្នកដឹងបានដឹង... បើខ្ញុំប្រាប់ថាជំ.ងឺប្រចាំកាយនិង កំពុងតែបាក់ទឹកចិត្តខ្លាំងតែអ្នកណាជឿ???

អត្ថបទសរសេរឡើងដោយ-កាកាអូស្ត្រាលី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post