សង្គម
មានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ក្រោយពីទទួលដំណឹងថាសិល្បករអាយ៉ៃជើងចាស់ លោកព្រហ្មម៉ាញ បានបញ្ហាសុខភាពរហូតដល់ដួលស.ន្លប់ បញ្ជូនទៅស.ង្គ្រោះបន្ទាន់នៅម.ន្ទីរពេ.ទ្យភ្លាមៗ។
យ៉ាងណាបើតាមអ្នកនាងកាឆយ បានឲ្យដឹងបន្ថែមអំពីស្ថានភាពសុខភាពរបស់លោកតាព្រហ្មម៉ាញ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះថា «លោកពូព្រហ្មម៉ាញបានធូរបន្តិចហើយ តែគាត់នៅងើបវិលហើយញាំអីមិនទាន់បាន»។
ក្រោយទទួលបានដំណឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយជាថវិការចំនួនប្រាំពាន់ដុល្លាអាមេរិច។ នេះបើតាមអ្នកនាងកាឆយ បានថ្លែងអំណរគុណ៖
«ក្នុងនាមខ្ញុំជាសិល្បៈករជំនួសមុខអោយលោកគ្រូ ព្រហ្ម ម៉ាញ នាងខ្ញំសូមថ្លែងអំណរអរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសុភ័ក្រ តំណាងដ៏ ខ្ពង់ខ្ពស់ បានផ្តល់ជាអំណោយដល់លោកគ្រូ ព្រហ្ម ម៉ាញ ក្នុងឱកាសនេះនាងខ្ញុំនិងក្រុមគ្រួសាររបស់លោកគ្រូ ព្រហ្ម ម៉ាញ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សាសម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមអោយមានសុខភាពល្អ និងសូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ក៉ំបីឃ្លៀងឃ្លាតឡើយ21/03/2022»
មហាជន ក៏ដូចជាសិល្បករជាច្រើនរូបផ្សេងទៀតបានសម្ដែងការព្រួយបារម្ភ និងការជូនពរឲ្យលោកតា ព្រហ្មម៉ាញ មានសុខភាពប្រសើរឡើងវិញ៕