header ads

Sponsor

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ផ្លូវសហ័ន្ធរុស្សី ភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យ ធ្វើឲ្យរាលដាលឆេះខូចខាតឃ្លាំងស្តុបកៅអើយចាស់ៗ, ក្តារខៀនអស់ទាំងស្រុង និងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកជិតខាងឡើយ។

នៅវេលាម៉ោង ៨និង០០នាទីយប់នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន ស្មើនឹង ២០ម៉ែត្រគូប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post