header ads

Sponsor

រាជធានីភ្នំពេញ៖ ក្រោមកិច្ចសហការដ៏ស្អិតរមួត បុរី ប៉េង ហួត និង​ធនាគារ មេយប៊ែង បានរួមគ្នារៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ​ស្តីពី «ការផ្តល់ជូនឥណទានគេហដ្ឋាន លើអត្រាការប្រាក់ចាប់ពី 6.88% លើគេហដ្ឋានកំពុងសាងសង់» កាលពីថ្ងៃទី23 ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ នាការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1 ចំងាយប្រហែល5នាទី ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

កម្មវិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់​ថ្នាក់ដឹកនាំតំណាងបុរី ប៉េង ហួត និងធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ការចុះហត្ថលេខាភាពជាដៃគូមួយនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី និងបុរី ប៉េង ហួត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការផ្ដល់ជូនឥណទាន​ដែលមានភាពបត់បែន​ដល់អតិថិជនដែលមានបំណង​វិនិយោគ​ និង​ទិញគេហដ្ឋាន​នៅ​ក្នុងគម្រោងអភិវឌ្ឍ បុរី ប៉េង ហួត​។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ ​អតិថិជនទាំងអស់របស់បុរី ប៉េង ហួត នឹងទទួល​បានការផ្តល់ជូនទំហំឥណទានពិសេស​ទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់។

លោកស្រី ភី​ សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុន បុរី ប៉េង ហួត​ មានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការជាមួយធនាគារ មេយប៊ែង​ (ខេមបូឌា) ភីអិលស៊ី នឹងផ្តល់ជាឥណទានឆាប់រហ័ស ដើម្បីជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើង ដោយអាចស្នើសុំ​កម្ចី​ពីធនាគារ​​បានដោយពុំចាំបាច់មានទ្រព្យបញ្ចាំ ក្នុងអំឡុងពេលសាងសង់ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយបុរី ប៉េង ហួត ជាការសេ្រច។” លោកស្រី បានបន្តទៀតថា “នាងខ្ញុំពិតជាមានការស្ញើចសរសើរយ៉ាងខ្លាំង ចំពោះសេវាកម្មផ្តល់កម្ចីទិញផ្ទះរបស់ធនាគារ មេយប៊ែង មកកាន់អតិថិជនបុរី ប៉េង​ ហួត ទាំងការផ្តល់ប្រឹក្សាយោបល់ប្រកបដោយ​វិជ្ជាជីវៈ   ភាពរួសរាយរាក់ទាក់ និងការឆ្លើយតបទៅកាន់តម្រូវការអតិថិជនបានយ៉ាងឆាប់រហ័ស និងជាទីទុកចិត្តរយៈពេលកន្លងមកនេះ”។

ជាមួយគ្នានេះដែរ លោក  រ័ត្ន សោភ័ណ នាយកប្រតិបត្តិរង/នាយក ​នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែងក៏មានប្រសាសន៍ផងដែរថា​ “ភាពជាដៃគូនេះ​បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងធនាគារ មេយប៊ែង​ (ខេមបូឌា) ភីអិលស៊ី និង បុរី ប៉េង ហួត ក្នុងការ​​ផ្ដល់ភាពងាយស្រួលបន្ថែមទៅដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានគេហដ្ឋានក្នុងក្ដីប្រាថ្នា​កាន់តែឆាប់រហ័ស ជាមួយទំហំកម្ចី​​រហូត​ដល់ 80% នៃតម្លៃគេហដ្ឋាន ដោយអត្រាការ​ប្រាក់ទាបបំផុតចាប់ពី 6.88%ឡើងទៅ ក្នុងមួយឆ្នាំ និងរយៈពេល​រហូត​ដល់ទៅ 25ឆ្នាំ”។ លោកបានបន្តទៀតថា “ស្របតាមបេសកកម្មក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព​ ពួកយើងប្ដេជ្ញាចិត្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលជាតម្រូវការរបស់អតិថិជន​ រួមមានទាំងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងរយៈពេលនៃការបង់រំលស់ពិសេស​ ដើម្បីក្លាយជាម្ចាស់គេហដ្ឋានដែលអតិថិជនប្រាថ្នាចង់បាន”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post