header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំមួយខែ្ស ប្រវែង៤៥០០ម ដោយក្រាលថ្មមិច ស្ថិតនៅភូមិព្រៃទប់និងភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ដែលមានប្រវែងផ្លូវទទឹង៦ម បណ្តាយ ៤៥០០ម។

លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានឲដឹងថា: ក្នុងនាមថ្នាក់ដឹកនាំ តែងតែខិតខំគៀងគរសប្បុរសជននានា ចូលរួមអភិវឌ្ឃន៏នូវ ហេដ្ឋារចនាសម្ព័ន្ធនានា តាមមូលដ្ឋានសំដៅធ្វើយ៉ាងណាឲមូលដ្ឋានមានការអភិវឌ្ឍន៏រីកចំរើនដើម្បីបំផលប្រយោជន៏បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនកម្មកកម្មការីរោងចក្រ បានធ្វើដំណើរស្រួល ទៅបំពេញការងារដឹកកសិផលបានទាន់ពេលវេលា កាត់បន្ថាយភាពក្រីក្របានមួយកម្រិត។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងនៅពេលដែលបានទទួលបានសមិទ្ធផលផ្លូវល្អហើយត្រូវចេះជួយថែរក្សាផ្លូវនេះទាំងអស់គ្នាដើម្បីបានគង់វង់យូតអង្វែង ព្រោះជាសម្បត្តិយើងទាំងអស់គ្នា ជាពិសេសត្រូវបើកបរចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៏ផងដែរ ៕ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post