header ads

Sponsor

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ តុលាការបានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលក្លែងបន្លំជា «រដ្ឋលេខាធិការ» ក្រសួងមួយ ហើយឆបោកប្រាក់ពីពលរដ្ឋចំនួន៩ពាន់ដុល្លារ។

បុរសរូបនោះ មានឈ្មោះ ទ្រី សារិទ្ធិ ហៅ ឈុន ហុងលី ត្រូវបានតុលាការចោទប្រកាន់ពីបទមួយចំនួនក្នុងនោះមានដូចជា ក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសាសាធារណ:ក្លែង , ឆបោក និងប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគបាល ឬយោធាជាដើម ដោយអនុវត្តតាមបញ្ញត្តិមាត្រា៦២៩ ,មាត្រា៦៣០ ,មាត្រា៣៧៧, មាត្រា ៣៧៨, និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។

លោក ទ្រី សារិទ្ធិ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

បើតាមសមត្ថកិច្ច បទល្មើសរបស់លោក ទ្រី សារិទ្ធិ គឺបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០២២ និងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post