
ស្វែងយល់
លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានលើកនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ថា ចាប់ពីថ្ងៃទី២១ខែមីនាដល់ថ្ងៃទី៥ខែមេសាឆ្នាំ២០២២នេះជារដូវឆេង ម៉េង ដូច្នេះជនជាតិចិន និងខ្មែរសែស្រឡាយចិនបានត្រៀមខ្លួន និងធ្វេីដំណេីរទៅស្រុកជួបជុំបងប្អូនដេីម្បីសែនផ្នូរដូនតា។
ដេីម្បីជាសិរីមង្គលនិងកុំឱ្យមានផលអាក្រក់យេីងគួរស្វែងយល់បំរាមមួយចំនួនក្នុងការទៅសែនសំពះបុរព្វបុរសដូចខាងក្រោម៖
តាមជំនឿចាស់បូរាណ មានបម្រាមជាច្រើននៅក្នុងពិធីបុណ្យ Qing Ming ។ ការហាមឃាត់ដំបូងគឺ កុំដុ.តភ្លើ.ងសម្រាប់ចម្អិនអាហារ នោះគឺមួយថ្ងៃមុនថ្ងៃ Qing Ming ។ ត្រូវបរិភោគអាហារដែលចម្អិនរួចដោយគ្មានកំដៅវាឡើងវិញ ដូច្នេះថ្ងៃនេះទេីបគេហៅថាជាថ្ងៃញ៉ាំ(អាហារត្រជាក់)។
ប្រការទីពីរ តមក គឺហាមទៅសួរសុខទុក្ខសាច់ញាតិ និងមិត្តភ័ក្តិ ហាមមិនឲ្យរៀបចំពិធីមង្គលការដូចជាពិធីមង្គលការ ព្រោះជាថ្ងៃខ្មោ.ច។ (ដង្វាយដល់ដូនតា)
ប្រការទី៣ ការបោសសម្អាតផ្នូរត្រូវបានហាមឃាត់នៅពេលល្ងាច និងពេលយប់។ ខណៈពេលកំពុងបោសសំអាតទីបញ្ចុះស.ព និងសែនសំពះ កុំនិយាយពាក្យកុហក។ កុំធ្វើឱ្យមានសំឡេងរំខានខ្លាំងៗ និងរត់ជុំវិញព្រោះសុទ្ធតែមិនគោរពដល់បុព្វបុរស ប៉ុន្តែអាចពាក់ត្បូងថ្ម យ័ន និងវត្ថុស័ក្តិសិទ្ធិបានដើម្បីការពារអំណាចរបស់ពួកគេពីយមលោក។
ការតុបតែងកាយ គួរប្រេីពណ៍សរឬពណ៍សុភាព។ ពណ៌ក្រហម និងពណ៌ស្វាយ ត្រូវបានហាមឃា.ត់យ៉ាងតឹងរ៉ឹងទាំងសំពត់ទាំងអាវគឺទាំងពីរយ៉ាង និងគ្រឿងអលង្ការ (លើកលែងតែពណ៌នៃឆ្នាំកំណើត) តាមទំនៀមទម្លាប់ចាស់ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីមានរ.ដូវ(ថ្ងៃ-ខែ)ហាមមិនឱ្យចូលរួមពិធីបោសសម្អាតទីបញ្ចុះស.ព និងដូចជាការសែនសំពះជាដើម។ បើថតរូបជាមួយទីបញ្ចុះស.ពដូនតា កុំថតឱ្យជាប់រូបភាពទីបញ្ចុះស.ពរបស់អ្នកដទៃ។ល។