សង្គម
ក្រោយពីតស៊ូជម្នះយ៉ាងស្វិតស្វាញនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ ទីបំផុតរកឃើញហើយ នៅយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ សូមអបអរសាទរដល់ សួ វិចិត្រ ក្លាយជាម្ជាស់ពានរង្វាន់ ដ៏អស្ចារ្យ BEAT THE BEST រដូវកាលទី១។
ម្ចាស់ពានរូបនេះរំភើបស្រក់ទឹកភ្នែកភ្លាមៗផងដែរ ក្រោយពីបានឮការប្រកាសរបស់ពិធីករ ថាខ្លួនបានក្លាយជាម្ចាស់ពាននេះ។
ក្រោយពីទទួលបានពាននេះលោក សួ វិចិត្រ បានលើកឡើងនៅតាមបណ្ដាញសង្គមរបស់ខ្លួនថា៖ «អរគុណរស្មីហង្សមាស អរគុណ Ganzberg អរគុណបងឆនសុវណ្ណរាជ អរគុណគណៈកម្មការ ទាំងបួនរូប អរគុណពុកម៉ែបងប្អូនជាទីគោរព»
យ៉ាងណាមុនប្រកួតនេះលោក សួ វិចិត្រ បានចេញវីដេអូមួយដោយរៀបរាប់ថា៖ «យប់នេះផ្ដាច់ព្រ័ត្ម តែក៏សូមផុសវីឌីអូចូលប្រលងវគ្គដំបូង ហើយក៏សូម អរគុណដល់ការគាំទ្រកន្លងមក តែយប់នេះ ថ្ងៃ6ខែ3 សូមបងប្អូនជួយ បោះឆ្នោតអោយរូបខ្ញុំបាទផង សូមអរគុណ»