header ads

Sponsor

មនុស្សម្នាក់ៗមានការងារក្នុងក្តីស្រមៃដែលខ្លួនចង់ធ្វើ ប៉ុន្តែមិនមែនគ្រប់គ្នាអាចរកកន្លែងដែលត្រូវចាប់ផ្តើមរៀននោះទេ។ ពេល​ខ្លះ​មិន​មាន​ឱកាស​ទេ ទោះបី​គេ​មាន​ទេព​កោសល្យ​ក៏​ដោយ ប៉ុន្តែ​ពេល​មាន​ឱកាស​គឺ​មាន​ការ​ប្រឈមនឹងឧបសគ្គច្រើន​ខ្លាំង​ណាស់ដែរ។ ក្នុង​វិស័យ​ចម្រៀង​ខ្មែរ យុវជន​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន ​ដើម្បី​បន្ត​ក្តី​ស្រមៃ​របស់​គេ។ ដើម្បីចាប់ផ្តើម​ផលិតកម្ម​តន្ត្រីមានតម្លៃថ្លៃសម្រាប់គ្រួសារធម្មតា។ គ្រួសារ​ខ្លះ​មិន​សប្បាយ​ចិត្ត​នឹង​កូន​របស់​ខ្លួន​ដែល​បន្ត​ក្លាយ​ជា​តន្ត្រីករ។ តែបើសិនជា​ចង់​សិក្សា​ដោយខ្លួនឯងក៏មិនងាយស្រួលណាស់ដែរ។ ការបង្រៀន តាមអ៊ិនធឺណិតជាភាសា​ខ្មែរកីមិន​មានគ្រប់គ្រាន់ ចំណែក​ការ​បង្រៀនជាភាសាអង់គ្លេស ពេលខ្លះក៏ពួកគេមិនយល់ពេញលេញ។ តែក៏ជាសំណាងល្អមួយដែរ ដែលមានអង្គភាព មួយ ផ្តល់ការ​បណ្តុះបណ្តាលកម្មវិធី ដែលគាំទ្រអ្នកនិពន្ធបទចម្រៀង និងផលិតករវ័យក្មេង ដើម្បីបង្កើត និងផ្សព្វផ្សាយតន្ត្រី។

ស្ថាប័ន The Sound Initiative ដំណើរការកម្មវិធីបណ្តុះបណ្តាល ដែលគាំទ្រអ្នកនិពន្ធបទចម្រៀង និងផលិតករវ័យក្មេង ដើម្បីបង្កើត និងផ្សព្វផ្សាយតន្ត្រី។ បេសកកម្មរបស់ TSI គឺផ្តល់ការបណ្តុះបណ្តាល និងកន្លែងមួយដល់យុវជ​នដែលមាន​អាយុពី 16-30 ឆ្នាំ ជាពិសេសស្ត្រី សម្រាប់ការបញ្ចេញភាពច្នៃប្រឌិត ផ្តល់លទ្ធភាព​ទទួលបានធនធានដែលគាំទ្រដល់យុវជន​វ័យក្មេងក្នុងការអភិវឌ្ឍអ្នកជំនាញតន្ត្រីដែលប្រាថ្នាចង់បាន។ TSI កំពុងជួយយុវជនទាំងនេះឱ្យក្លាយជាអ្នកជំនាញ ដែលមានបទពិសោធន៍ក្នុងការបន្តក្តីសុបិនរបស់ពួកគេ ដោយផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ។ ហើយ realme ដែលមានស្មារតីដូចគ្នា "ហ៊ានប្រជែង" ដូចនារីវ័យក្មេងដែលមានទេពកោសល្យទាំងនេះ។ ពួកគេជាក្មេងធម្មតា ប៉ុន្តែហ៊ានធ្វើអ្វីដែលល្អបំផុត។

ទន្ទឹមនឹងនោះ realme នឹងប្រកាសចេញនូវស្មាតហ្វូនម៉ូដែល realme C ស៊េរីថ្មីគឺ C35 វាក៏ដូចតន្ត្រីករវ័យក្មេងទាំងនេះដែរ ដោយ​ព្យាយាមក្លាយជាស្មាតហ្វូនកម្រិតថវិកាដែលស្រស់ស្អាតបំផុត។ realme C35 កំពុងព្យាយាម​ឱ្យអស់ពី​សមត្ថភាព​ដើម្បីលើសពីស៊េរី C មុនក្នុងការរចនា។ ម្យ៉ាងវិញទៀត នារីវ័យក្មេង​ដែលមាន​ទេពកោសល្យ​ទាំងនេះ ហ៊ានផ្លាស់ប្តូរសម្រាប់វិថីជីវិតថ្មី ក៏ដូច realme  C35 មានការវិវត្តនៃការរចនា ដើម្បីឈានទៅកម្រិតបន្ទាប់ និង​សម្រេច​បាននូវអ្វីដែលមិនធ្លាប់បានធ្វើពីមុនមក។ តើ​អ្វី​ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​បំផុត​សម្រាប់​ពួកគេ​ម្នាក់ៗ? ហើយ​តើ​ពួក​គេ​បាន​តស៊ូ​និង​ឆ្លង​កាត់​វា​ដោយ​របៀប​ណា​ដើម្បី​ក្លាយ​ជា​ខ្លួន​ឯង​ដ៏​ល្អ​បំផុត?

ចង់​ដឹង​ថា​សាច់​រឿង​នីមួយៗ​ជក់​ចិត្ត​កម្រិត​ណា សូម​រង់ចាំ​ទស្សនា​នៅ​លើ Facebookpage ផ្លូវការ Sabay និង​ realme ចាក់ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ទី ៨ ខែ មីនា វេលា​ម៉ោង ៧ យប់។ អ្នកអាចឈ្នះ ស្មាតហ្វូន realme C35 នាឡិកាឆ្លាតវៃ និងរង្វាន់ផ្សេងៗទៀត អំឡុងពេលទស្សនាការផ្សាយផ្ទាល់…

មានផ្សាយផ្ទាល់នៅថ្ងៃទី ៨ ខែ មីនា វេលាម៉ោង ៧ យប់

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post