header ads

Sponsor

តើអ្នកណាខ្លះចូលចិត្តថតរូប Portrait? ការថតរូប Portrait មិនចាំបាច់ទាល់តែមានកាមេរ៉ា Professional ឬកាមេរ៉ាអាជីពក៏បានដែរ ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាថតរូបលើកាមេរ៉ាទូរស័ព្ទក៏មិនចាញ់គ្នាប៉ុន្មានពីកាមេរ៉ាអាជីព ថែមទាំងបង្កប់ដោយបច្ចេកវិទ្យាទំនើបៗដើរទាន់សម័យកាលរបស់អតិថិជននាយុគសម័យថ្មី នៅលើបច្ចេកវិទ្យាកាមេរ៉ាថតរូបថតវីដេអូបែប Portrait បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចំណាយពេលយករូបទាំងនោះមកកែថែមថយ ឬ Edit នោះទេ គ្រាន់តែចុចថតភ្លាមទទួលបានរូបថតស្រស់ស្អាតភ្លែតមកបង្ហោះលើ Facebook, Instagram ភ្លាមៗហ្មង។

ហេតុនេះហើយទើបក្រុមហ៊ុន OPPO ខិតខំវិវត្តខ្លួនយ៉ាងខ្លាំងលើបច្ចេកវិទ្យាថតរូប ពិសេសលើបច្ចេកវិទ្យា Portrait រហូតត្រូវបានគេស្គាល់ថាជា «អ្នកជំនាញ Portrait» ឬហៅថា «Portrait Expert» នៅលើ Reno Series ឲ្យកាន់តែអស្ចារ្យពីមួយជំនាន់ទៅមួយជំនាន់។

ជាក់ស្តែងនៅលើស្មាតហ្វូន OPPO Reno6 Z 5G ស៊េរីចុងក្រោយបង្អស់បានបំពេញនូវចន្លោះខ្វះខាតពីស្មាតហ្វូនស៊េរីមុនៗឲ្យកាន់តែប្រសើរ និងបំពេញតាមតម្រូវអតិថិជនមិនឲ្យទាស់ចិត្ត ពិសេសជាមួយបច្ចេកវិទ្យាកាមេរ៉ាថតរូបថតវីដេអូបែប Portrait ។ តោះ! មកដឹងឲ្យស៊ីជម្រៅពីបច្ចេកវិទ្យានិងមុខងារ Portrait លើ OPPO Reno6 Z 5G ៖

  • មុខងារ Bokeh Flare Portrait : ផ្តិតយកសម្រស់នាពេលរាត្រីដោយអ្នកជំនាញ Portrait ដែលអាចផ្លាស់ប្តូរពន្លឺតូចៗនៅផ្នែកខាងក្រោយឲ្យទៅជាចំណុចព្រាលៗជួយរំលេចមនុស្សឲ្យកាន់តែលេចធ្លោ។
  • មុខងារវីដេអូ Portrait ជំនួយសម្រស់ : ធ្វើឲ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាតគួរឲ្យស្រលាញ់គ្រប់វីដេអូ និងបង្កើនចំណុចសម្គាល់លើផ្ទៃមុខឲ្យកាន់តែទាក់ទាញបែបធម្មជាតិ មិនកែហួសពីការពិតនោះឡើយ។
  • មុខងារ Night Flare Portrait : ផ្តិតយករូបភាពនៅពេលយប់ដ៏លេចធ្លោក្នុងការផ្លាស់ប្តូរពន្លឺធម្មតានៅពេលយប់ ឲ្យទៅជាទេសភាពដ៏ស្រស់ត្រកាលមានពន្លឺតូចៗដ៏ទាក់ទាញ។
  • មុខងារ AI Color Portrait : រក្សាពណ៌មនុស្ស ជម្រុះផ្ទៃខាងក្រោយឲ្យទៅជាពណ៌ស ខ្មៅ មិនថាស្ថិតក្នុងស្ថានភាពបែបណា អ្នកនៅតែលេចធ្លោ និងមានទំនុកចិត្ត។

ក្រៅពី «អ្នកជំនាញ Portrait» OPPO Reno6 Z 5G ក៏នៅមានមុខងារផ្សេងៗដែលស្មាតហ្វូនដទៃមិនមាន ហើយវាក៏ជាជ្រើសដ៏ល្អបំផុតសម្រាប់មិត្តយុវវ័យសម័យថ្មីនិយមថតរូបថតវីដេអូ ពិសេសសម្រាប់អ្នកចូលចិត្តថតវីដេអូ Vlog និងវីដេអូ Story ជាដើម ដែលមុខងារទាំងនោះរួមមាន ៖

  • មុខងារវីដេអូតាមចាប់គោលដៅ : មានសមត្ថភាពតាមចាប់គោលដៅរហ័ស ទោះបីជាចលនាប្រែប្រួលខ្លាំងក៏នៅតែចាប់គ្រប់សកម្មភាពបានច្បាស់ស្អាត។
  • មុខងារ Dual View Video : ថតវីដេអូពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងពេលតែមួយដំណាលគ្នា ដើម្បីបង្កើតបានវីដេអូប្លែកៗយ៉ាងអស្ចារ្យ។
  • មុខងារ AI Palette : រក្សាផ្ទៃមុខឲ្យនៅតែដូចដើម និងស្រស់ស្អាត ដោយចម្លងស្ទីលរូបភាពណាមួយត្រឹមតែមួយប៉ព្រិចភ្នែកតាមការចង់បាន។
  • មុខងារថតរូបកម្រិត 108MP : អាចថតរូបដល់ 108MP ជាមួយកម្រិតភ្លឺច្បាស់ល្អ ទោះជាអ្នកថតពីចម្ងាយក៏អាចពង្រីក និងរក្សាភាពច្បាស់បានយ៉ាងល្អ។
  • មុខងារទប់លំនឹង Ultra Steady Video : ទោះស្ថិតក្នុងស្ថានភាពរង្គើខ្លាំង ក៏អាចទប់លំនឹងគ្រប់សកម្មភាពថតវីដេអូបានយ៉ាងល្អ ដែលធ្វើឲ្យកម្រិតរង្គើស្ទើរតែស្មើសូន្យតែម្តង។
  • បច្ចេកវិទ្យាចាប់រូបភាពរហ័ស : ចាប់យកគ្រប់កាយវិការដែលអ្នកបង្ហាញបានយ៉ាងឆាប់រហ័ស និងផ្តិតយកគ្រប់សកម្មភាពដែលអ្នកបានធ្វើ បង្កើតបានជារូបមួយសន្លឹកដ៏ទាក់ទាញ។

ម្លោះហើយសង្ឃឹមថាមុខងារថតរូបថតវីដេអូទាំងនេះនៅលើ OPPO Reno6 Z 5G គឺជាជម្រើសដំបូងសម្រាប់អ្នកទាំងអស់គ្នាក្នុងការផ្តិតរាល់អនុស្សាវរីយ៍ល្អៗ រូបភាពស្អាតៗ និងប្រកបដោយភាពរស់រវើកដល់អ្នកប្រើប្រាស់គ្រប់ពេល និងគ្រប់ទីកន្លែង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post