
សង្គម
លោក ពែកមី ត្រូវប៉ូ.លិសផាក ព្រោះជិះហួសល្បឿនកំណត់ ស្រាប់តែលោកថា មើលមិនឃើញ ស្លាកសញ្ញាចរា.ចរ អោយបន្ថយល្បឿនទេ។
បើយោងតាមវីដេអូ ដែលលោកបង្ហោះ កាលពីម្សិលមិញ គឺនៅថ្ងៃទី១ មេសា ២០២២ ដែលមានខ្លឹមសារទាំងស្រុងថា«តោះជួយរកមើល ស្លាកសញ្ញា បន្ថយល្បឿន ត្រង់ចំណុចពីស្ពានព្រែកភ្នៅទៅស្ពានព្រែកក្តាម ព្រោះមានប៉ូលិសចាប់ល្បឿន ការខមមិនរបស់បងប្អូន ជាការចូលរួមចែករំលែកចំណេះដឹង ដល់ខ្ញំ នឹងបងប្អូនយេីងទាំងអស់គ្នា »។
នេះអាចមើលមិនឃើញមែន ព្រោះឃ្លាំងអេតចាយបាំងជិតឈឹង ទៅហើយ សង្ឃឹមថា អាជ្ញាធរ និង សមត្ថកិច្ចជួយពិនិត្យឃ្លាំងអេតចាយ ដែលមានទីតាំង តាមបណ្តោយផ្លូវជាតិលេខ៥ ជិតទីតាំងសមត្ថកុច្ច ដាក់គោលដៅ ចាប់ល្បឿននោះផង។