header ads

Sponsor

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់ព្រះរាជសង្ឃប្រកាសឧត្តមទីប្រឹក្សា-ទីប្រឹក្សាផ្ទាល់ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជាពលរដ្ឋ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា: ព្រះរាជអំណោយចែកចែកជូមដល់លោកតា លោកយាយ និងប្រជាពលរដ្ឋក្រីក្រដែលមានការខ្វះខាតក្នុងជីវភាពក្នុងក្រុងស្វាយរៀងចំនួន ២០០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន÷ អង្ករ ២៥គីឡូក្រាម , មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកា២០០០០រៀល ផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post