(ខេត្តស្វាយរៀង)៖ ករណីផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះស្ទើទាំងស្រុង ខណៈដែលម្ចាស់ផ្ទះអុចធូបសែនព្រេនបណ្តាលឲ្យឆាបឆេះផ្ទះ និងបង្កអោយម្នាស់ផ្ទះរងរបួសធ្ងន់ រលាករលួយពេញដងខ្លួនដោយអំណាចនៃព្រះអគ្គី។ ករណីអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា: មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងដែលមានទទឹង៦ម៉ែត្រ បណ្ដោយ៨ម៉ែត្រ កម្ពស់៥ម៉ែត្រសសរបេតុង ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី។ ត្រូវបានភ្លើងឆេះសម្ភារៈខូចខាតរួមមាន÷ ស្រូវ១៧បេ ប្រាក់រៀល ៧០០,០០០រៀល ទូរសព្ទ១គ្រឿង សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណ័ចាក់វ៉ាក់សាំង ប្លង់ដី និងសម្លៀកបំពាក់មួយចំនួនធំ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗសមត្ថកិច្ចស្រុកកំពង់រោទិ៍ បានចេញរថយន្តពន្លត់អគ្គីភ័យដើម្បីជួយដពន្លត់ប៉ុន្តែចំណុចកើតហេតុ រថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅជួយពន្លត់បានដោយសារផ្លូវតូចចូលមិនរួច។

ចំណែកម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ អុំ ទឹត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ បានរងរបួសព្រោះត្រូវភ្លើងឆេះរលាកខ្លួនទាំងស្រុង។
បច្ចុប្បន្នជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប្រសូត្រ ដើម្បីធ្វើការសង្គ្រោ: ៕
ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor