
សង្គម
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ បានណែនាំឲ្យអ្នករកស៊ីអចលនទ្រព្យ បញ្ឈប់ការទិះតៀនលើការកំណត់កម្ពស់សាងសង់អគារ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមិនអាចយកខេត្តសៀមរាប ទៅប្រៀបធៀប ទីផ្សារអចលនទ្រព្យដូចខេត្តដទៃនោះទេ ខណៈខេត្តមួយនេះគឺមានប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមទៀតថា ប្រសិនបើកម្ពុជា សាងសង់ បំ ពា នលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូនោះ អង្គរវត្តរបស់កម្ពុជា នឹងត្រូវចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចធ្វើឲ្យកម្ពុជាខាតបង់ធំធេង៕