
សង្គម
កណ្ដាល៖ កាលពីព្រឹកថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២២ កម្លាំងនគរបាលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានហៅក្រុមសម្ដែង តាម គណនីហ្វេបុក ឈ្មោះ គ្រូតឿ មកធ្វើការសាកសួរ អប់រំ និងឲ្យធ្វើកិ.ច្ចស.ន្យាប.ញ្ឈប់ការសំដែងដែលមិនសមរម្យលេីបណ្ដាញសង្គមតទៅទៀត ក្នុងនោះមានឈ្មោះ ដូចខាងក្រោម ៖
១- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទ ប្រុស អាយុ ២៩ ឆ្នាំ (ជាអ្នកសម្ដែង)
២- ឈ្មោះ ផូយ រាជជាធាន ភេទ ប្រុស អាយុ ២៥ឆ្នាំ (ជាអ្នកថត)
៣- ឈ្មោះ ឆន ថូយ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (អ្នកដឹកនាំសម្ដែង)
៤- ឈ្មោះ ធុម ឈុនណាត ហៅ ជ្រូក ភេទ ប្រុស អាយុ ១៩ ឆ្នាំ (អ្នកសម្ដែង)
៥- ឈ្មោះ រិទ្ធ ស្រាប់ ហៅ ស្រួច អាយុ ២៧ ឆ្នាំ (អ្នកសម្ដែង)
៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ ២៨ ឆ្នាំ ( សម្ដែង) ។
ទាក់ទងនឹងវីដេអូដែលបង្កឲ្យមានការរិះ.គន់នោះលោក ជឹម សុភ័ក្រ បានសារភាពថា ខ្លួនពិតជាបានកាន់អា.ចម៌គោប្រាកដមែន ប៉ុន្ដែគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ លុះនៅពេលដាក់ចូលមាត់ មិនមែនស៉ីអា.ចម៌គោនោះទេ គឺជាស្ករសូកូឡាដែលដាក់នៅខាងក្រោមដៃទេ ។
ហើយគោលបំណងនៃការសម្ដែងនេះគឺដើម្បីទាក់ទាញអ្នកទស្សនាប៉ុណ្ណោះ និងដើម្បីស្វែងរកប្រាក់ចំណូលប៉ុណ្ណោះ ពុំមានពាក់ព័ន្ធនឹងប.ញ្ហាអ្វីនោះទេ ក៏មិនមានគោលបំណង ធ្វើឲ្យប៉ះ.ពា.ល់ដល់សីលធម៌សង្គមនោះដែរ ។
លោក ជឹម សុភ័ក្រ ហៅ គ្រូតឿ ក៏បានប្រាប់ថា ក្រុមពួកគេថតរឿងប្លែកៗជាច្រេីនមក រហូតពេលនេះ គឺរកលុយមកពីយូធូប បានជិត២ម៉ឺនដុល្លារអាមេរិកឯណោះ ប៉ុន្តែក្រោយពីនេះគឺសន្យាថា មិនថតរឿងផ្តេ.សផ្តា.ស.បំ.ពុលសង្គមទៀតឡើយ៕