
សិល្បៈ
កណ្ដាល៖ កាលពីព្រឹកថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២២ កម្លាំងនគរបាលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានហៅក្រុមសម្ដែង តាម គណនីហ្វេបុក ឈ្មោះ គ្រូតឿ មកធ្វើការសាកសួរ អប់រំ និងឲ្យធ្វើកិ.ច្ចស.ន្យាប.ញ្ឈប់ការសំដែងដែលមិនសមរម្យលេីបណ្ដាញសង្គមតទៅទៀត ក្នុងនោះមានឈ្មោះ ដូចខាងក្រោម ៖
១- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទ ប្រុស អាយុ ២៩ ឆ្នាំ (ជាអ្នកសម្ដែង)
២- ឈ្មោះ ផូយ រាជជាធាន ភេទ ប្រុស អាយុ ២៥ឆ្នាំ (ជាអ្នកថត)
៣- ឈ្មោះ ឆន ថូយ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (អ្នកដឹកនាំសម្ដែង)
៤- ឈ្មោះ ធុម ឈុនណាត ហៅ ជ្រូក ភេទ ប្រុស អាយុ ១៩ ឆ្នាំ (អ្នកសម្ដែង)
៥- ឈ្មោះ រិទ្ធ ស្រាប់ ហៅ ស្រួច អាយុ ២៧ ឆ្នាំ (អ្នកសម្ដែង)
៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ ២៨ ឆ្នាំ ( សម្ដែង) ។
ទាក់ទងនឹងរឿងនេះ តារាសម្ដែង អ្នកកំប្លែងដ៏ល្បីគឺនាយពែកមី ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ក៏បានឆ្លៀតចេញវីដេអូទាំងយប់អាធ្រាតលើកឡើងផងដែរ ដោយសម្ដែងការអាណិតគាត់ ហើយពែកមីថាទៀតថា គាត់ធ្វេីវីដេអូកំប្លែង សប្បាយៗទេ បេីវីដេអូគាត់ធ្វេីមិនសម រិះ.គ.ន់តាមខមមិនទៅ ឲ្យគាត់កែទៅ ចាំបាច់ដល់ថ្នាក់វា.ស់កំ.ព.ស់។ សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖