
ជិវិតសង្គម
កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោយពីបានដឹងរឿងរ៉ាវរបស់ប្អូនស្រី មហាជនបានសម្ដែងការអាណិតអាសូរជាខ្លាំង ដែលជាបង ខំដើររើសអេតចាយដើម្បីបានថវិការមកផ្គត់ផ្គង់ប្អូនៗតូចៗចំនួន០២នាក់ តែអ្វីដែលមិននឹកស្មាននោះគឺ ពេលត្រឡប់មកផ្ទះវិញ ស្រាប់តែអ្នកម្ដាយបានបាត់បង់ជីវិតទៀត។
ប្អូនស្រីស្នាក់នៅបន្ទប់ជួល នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយម្ដាយបាត់បាត់បង់ជីវិតដោយសារតែជំ.ងឺ មុននឹងលាចាកលោក ក៏បានផ្ដែផ្ដាំផងដែរ ដោយសង្ឃឹមថាកូនបានបន្តការរៀនសូត្រទៀត តែពេលនេះទទួលបានការជួយជ្រោមជ្រែងពីពូមីងតាមបណ្ដាញសង្គមយ៉ាងច្រើន។
អ្វីដែលធ្វើឲ្យមានការក្ដុកក្ដួលទៀតនោះគឺនៅយប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២នេះ ក្នុងពិធីបុ.ណ្យស.ពម្ដាយប្អូនស្រី ប្អូនស្រីបានរៀបរាប់ទៅកាន់ម្ដាយ សូមឲ្យម្ដាយទៅឲ្យបានសុខចុះ ពេលនេះកូនមានពូមីងគាត់ជួយខ្ញុំបានរៀនដូចបំណងម៉ែហើយ តែម៉ែមិនបានធ្វើតាមសន្យានៅចាំមើលខ្ញុំធំធាត់។ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ៖