header ads

Sponsor

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២២​​នេះ បានចេញមកបំភ្លឺ និងច្រានចោលចំពោះការប្រឌិតព័ត៌មាន ពាក់ព័ន្ធករណី​ប្ល.ន់ម៉ូតូ នៅចំណុចផ្លូវ៤៣០ ក្រោយមន្ទីរពេទ្យរុស្ស៉ី ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ នៅលើបណ្ដាញសង្គមហ្វេបុក។

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនេយ្យហ្វេបុក ឈ្មោះ Mak Mak David សរសេរប ង្ហោះព័ត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេបុក ថាមានករណីប្ល.ន់ម៉ូតូនៅចំណុចផ្លូវ៤៣០ ក្រោយសាលាពេទ្យក្បែរមន្ទីពេទ្យរុស្សី ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។ 

 បន្ទាប់ពីបានឃើញគណនីហ្វេសបុកខាងលើចុះផ្សាយ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធថាមិនមែនជាករណីប្ល.ន់នោះទេ ជាក់ស្តែងជាករណីជិះម៉ូតូដួលដោយខ្លួនឯង ។

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលា១៥:០០នាទី បន្ទាប់ទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះស្រាវជ្រាវដល់ទីកន្លែង មើលកាមេរ៉ាសុវត្ថិភាព និងការឆ្លើយបំភ្លឺពីសាក្សីនៅកន្លែងកើតចំនួន២នាក់ ជាអ្នកលក់ដូរតាមបណ្តោយផ្លូវ៤៣០ គឺពុំមែនជាករណីប្លន់នោះទេ គ្រាន់តែជិះម៉ូតូដួលដោយខ្លួនឯងតែប៉ុណ្ណោះ ហើយពួកគាត់ក៏បានជួយលើក និងបានជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសថែមទៀតផង។ 

ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កំពុងធ្វើការស្រាវជ្រាវដើម្បីកោះហៅអ្នកសារព័ត៌មាន ក៏ដូចជាបុគ្គលមួយចំនួនដែលបានបំផុសព័ត៌មានមិនពិត បង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសធ្វេីឲ្យមជ្ឍដ្ឋានទូទៅមានការយល់ច្រឡំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post