
សិល្បៈ
វីរៈ និច្ច ជាតារាចម្រៀងស្រីវ័យក្មេងមួយរូបដែលសមត្ថភាពច្រៀង រួមនឹងរូបសម្រស់ដ៏ស្រស់ស្អាតផងនោះ ទើបធ្វើឲ្យមានបានការចាប់អារម្មណ៍ខ្លាំងលើនាង ហើយកាលពីពេលកន្លងទៅ នាងបានប្រើជីវិតកាន់តែមានក្ដីសុខថែមទៀត ទៅលើជីវិតអាពាហ៍ពិពាហ៍។
វីរៈ និច និងស្វាមី កាន់តែស្រឡាញ់ល្អូកល្អិននឹងគ្នា ដោយនៅលើបណ្ដាញសង្គមរបស់តារាស្រីរូបនេះ និង ស្វាមី តែងតែបង្ហោះរូបថតកៀកកើយគ្នាយ៉ាងផ្អែមល្ហែម និងបង្អួតភ្នែកមហាជនមិនលោះថ្ងៃនោះទេ។
ទន្ទឹមនឹងការមានក្ដីសុខបែបនេះ វីរៈ និច ក៏ទទួលបានសម្ពាធផ្លូវចិត្តជាខ្លាំងផងដែរ ក្រោយពេលរៀបការមានប្ដីរួច រហូតបង្ហើបឲ្យដឹងថារយៈបណ្ដាញសង្គមថា ៖
«តាំងពីមានប្តីមកនិចឡូវធាត់ម៉េស បែកសាច់ម៉េស ខ្មៅម៉េស អាក្រក់ម៉េស សម្រស់ធ្លាក់ជាងមុន សេដ ជួបគ្នា Say Hello ឬ សួរសុខទុកគ្នាវិញល្អជាង កុំនិយាយបែបបំបាក់ទឹកចិត្តគ្នាអី ព្រោះមនុស្សម្នាក់ៗមានចំណុចល្អ & ស្អាតរៀងៗខ្លួន»៕