អន្តរជាតិ
អាម៉ាប៉ាប៉ាញ៉ូស
គម្រោង "Stand for Stray" ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់សត្វឆ្កែតាមដងផ្លូវនៅក្នុងសហគមន៍ និងបង្កើតការយល់ដឹងក្នុងចំណោមអ្នករស់នៅ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត។
គម្រោងនេះត្រូវបានផ្តួចផ្តើមនៅវត្ត ណាងណុង ក្នុងសង្កាត់ ចោមថងនៃទីក្រុងបាងកក និង មឿងថងថានី ក្នុងសង្កាត់ ប៉ាកក្រេត នៃខេត្តណុនថាបុរី ។ គម្រោង 'Stand for Stray' សម្រាប់ជួយសត្វឆ្កែ ជាជម្រកតូចៗដែលអាចបត់បានត្រូវបានបង្កើតឡើងដើម្បីការពារសត្វឆ្កែពីព្រះអាទិត្យ និងភ្លៀង ខណៈដែលអ្នកស្ម័គ្រចិត្តត្រូវបានដាក់ពង្រាយដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់។
"ប្រសិនបើមានអ្នកស្ម័គ្រចិត្តក្រៀ.វ ចា.ក់ថ្នាំ.បង្ការ ចិញ្ចឹម និងសម្អាតសត្វឆ្កែ នោះហានិភ័យនៃការរីករាលដាលជំ.ងឺឆ្កែឆ្កួតនឹងមិនមានទេ"។ “ដំណោះស្រាយគឺប្រជាជនគួរតែយល់ដឹង និងអនុវត្តគោលការណ៍ណែនាំ ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា”។