
សង្គម
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ពលរដ្ឋបានរិះ.គន់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា មួយរូបដែលបានប្រើប្រាស់ម៉ូតូអត់ពន្ធ ពាក់ផ្លា កលេ ខនគរបាលមិនបានត្រឹមត្រូវ តែពេលនេះត្រូវបានកម្លាំងជំនាញដកហូតយកផ្លា កលេ ខ និងដាក់វិ ន័ យកងកម្លាំងផងដែរ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងនៅព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២២ថា បន្ទាប់ពីទទួលបានព័ត៌មានថាមានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ប្រេីប្រាស់ផ្លា កលេ ខម៉ូតូនគរបាលមិនត្រឹមត្រូវនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅមន្ត្រីនគរបាល ដែលប្រើប្រាស់ផ្លា កលេ ខនគរបាលមិនត្រឺមត្រូវ មកដើម្បីធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា។
មិនត្រឹមតែប៉ុណ្ណោះក៏បានដាក់វិន័យកងកម្លាំង ព្រមទាំងដ កហូ តយកផ្លា កលេខនោះយកមករក្សាទុក ដោយឲ្យម្ចាស់យកម៉ូតូទៅធ្វើផ្លា កលេ ខសុីវិលដើម្បីប្រើប្រាស់បន្ត ។ ចំពោះបុគ្គលដែលអនុវត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខអង្គភាព ។