header ads

Sponsor

ភ្នំពេញ ៖​ អគ្គិភ័យបានឆាបឆេះរថយន្ត​មួយគ្រឿង​​ ត្រង់ចំណុចស្ពានស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនាវេលា​ម៉ោង​ ១២និង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី០៩​ ខែមេសា ឆ្នាំ២០២២ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននឹងកើតមានអគ្គិភ័យឆាបឆេះរថយន្តខាងលើគឺ មានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-0755 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីកើតមកលិច ឆ្លងកាត់ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបែកកង់ និងផ្ទុះពោង កល់លើខឿនផ្លូវទៅមុខលែងរួច ។

ភ្លាមនោះស្រាប់តែមានផ្សែងហុយចេញពីប្រអប់ក្បាលរថយន្តជាខ្លាំង ទើបតៃកុងរថយន្តចុះពីលើរថយន្តស្រវែស្រវារកទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែដោយសារទីតាំងកើតកើតហេតុពិបាករកអ្វីដែលយកមកពន្លត់ភ្លើងបាន ទើបអគ្គិភ័យបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗ រហូតស្ទើអស់ទាំងស្រុង ទើបរថយន្តបង្ការ សង្គ្រោះអគ្គិភ័យចំនួន១គ្រឿងចុះមកដល់និងធ្វើការតទយោទឹកបាញ់រថយន្តខាងលើឲ្យវារលត់ទៅវិញជាស្ថាពរ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post