(ខេត្តស្វាយរៀង)៖ រោងដាក់ចំបើងមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុងខណៈដែលម្ចាស់រវល់ ដេីរទិញអេតចាយ ករណីគ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១១:០០ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋនៅវេលាកើតហេតុខាងលើថាមានភ្លើងឆេះរោងចំបើងផ្ទះរបស់ ឈ្មោះ អ៊ុច យ៉ុន ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ នោះសមត្ថកិច្ចយើងបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យមួយគ្រឿង និងមានកម្លាំង សហការណ៍ចូលរួមដោយកំលាំងជំនាញស្រុក។
បើទោះបីសមត្ថកិច្ចយើងខំដុតដៃដុតជើងជួយក្នុងការពន្លត់ក៏ដោយ ក៏ប៉ុន្តែមិនអាចជួយពន្លត់បានទាន់ពេលវេលានោះទេ ដោយសារអំណាចនៃព្រះអគ្គីបានពេញក្រមុំទៅហើយបណ្តាលឲ្យឆេះរោងចំបើងអស់ស្ទើទាំងស្រុង។
ហើយសម្ភារៈដែលខូចខាតទាំងអស់រួមមាន÷ រោងចំបើងមានទំហំ ៥ម×៣.៥០ម ឆេះទាំងស្រុង, ចំបើងឆេះអស់៣០០ដុំ, ត្រាក់ទ័រ១ គ្រឿង, ម៉ាសុីន សាំង៥សេស ១គ្រឿង ( ម៉ាស៊ីន បូម ទឹក )), ជី ៥ប៉ាវ, ស្រូវ ៥ប៉ាវ, នឹងថ្នាំប៉ាញ់ស្រូវ១កេះ។
សូម បញ្ជាក់ ផង ដែរ ថា ៖ ក្នុង មួយ ខែ នេះ មាន ករណី អគ្គីភ័យ ឆាបឆេះ ផ្ទះ ពលរដ្ឋ ក្នុងស្រុក កំពង់ រោ ទិ៍ មានចំនួន៣ ករណី មក ហើយ ចឹ ង សូម បងប្អូន មាន ការប្រុងប្រយ័ត្ន អោយ បាន ខ្ពស់ ចំពោះ អគ្គីភ័យ កន្លងមក រដ្ឋបាល សាលាខេត្ត ស្វាយរៀង នបាន ចេញ ណែនាំ ចំពោះ គ្រោះ អគ្គីភ័យ ដែល អាច ងាយ ឆាបឆេះ ដោយ ភ្លើង ទាន ភ្លើង ធូប ចង្ក្រាន និង អគ្គីស នី ជាដើម ។ ល ។ ដោយ:ស្វាយរៀង