header ads

Sponsor

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។

បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ព្រះរាជក្រឹត្យ ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត» ដែលជាគោរមងារខ្ពស់ជាងគេ លើកទី១ របស់ រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជូន ឥស្សរជនមិនមែនជាអ្នកមានយសធំក្នុងរាជការ។ ការផ្តល់គោរមងារនេះ សាមីខ្លួន មិនបានដឹងជាមុន ថាទទួលបាននោះទេ គឺយើងមើលឃើញពីគុណតម្លៃគាត់ និងបានស្នើជូន។ ដូច្នេះចាប់ពីពេលនេះតទៅ មហាជនហៅគាត់ថា «លោកកិត្តិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post