
សិល្បៈ
អតីតតារាសម្ដែងដែលមានរូបសង្ហារ ជឿថាពីមុនអ្នកណាក៏បានស្គាល់ដែរនោះគឺ លោក ជុំ ស៊ីថា បច្ចុប្បន្នកំពុងតែសាងជីវិតជាមួយគ្រួសារមួយរស់នៅយ៉ាងមានសុភមង្គល និងកាន់តែមានន័យឡើង។
លោក ជុំ ស៊ីថា ក្រៅពីមានមុខងារជាមន្ត្រីរាជការ លោក និង ភរិយាក៏ជាអ្នកជំនួញដូចគ្នាផងដែរ ហើយក្រោយពីរៀបការ និងលាចប់ពីជីវិតលើវិថីសិល្បៈលោក ជុំ ស៊ីថា បច្ចុប្បន្ននេះទទួលបានចំណងដៃកូនប្រុសស្រី រហូតទៅដល់ ៥ នាក់ឯណោះហើយ ដែលក្នុងនោះមានកូនភ្លោះម្ដងដល់ទៅ៣នាក់ទៀត។
លោកជុំ ស៊ីថា បានបង្ហាញឲ្យដឹងពីជីវិតឯកជនរបស់លោកដែលរស់នៅក្នុងជីវិតយ៉ាងអភិជនតែម្ដង ដោយកាលពីពេលថ្មីៗនេះលោកបានបង្ហាញឲ្យឃើញនូវទិដ្ឋភាពខាងក្រៅ និងក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់លោក ដែលប្រៀបបានដូចវិមានសួគ៌អ៊ីចឹង។ តោះទស្សនាទាំងអសគ្នាខាងក្រោមនេះ៖