header ads

Sponsor

(ខេត្តស្វាយរៀង)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បើគិតចាប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ គេសង្កេតឃើញនៅតាមទីសាធារណៈមានការរៀបចំតុបតែងលម្អដាក់ភ្លើងពណ៌ចម្រុះតាំងនូវបណ្តាពាក្យស្លោកដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរជិតចូលមកដល់។

ហើយបើយើងក្រឡេកទៅមើលនៅតាមបណ្តាលទីវត្តអារាមមួយចំនួនក៏មានការរៀបចំសង្ក្រាន្តដើម្បីឲ្យពុទ្ធបរិស័ទប្រជាពលរដ្ឋមកលេងកំសាន្តដោយមានតុបតែងដាក់តាំងនូវសម្ភារៈប្រើប្រាស់ពីបុរាណខ្មែរ ដើម្បអោយក្មេងជំនន់ក្រោយបានស្គាល់។

នៅក្នុងនោះវត្តព្រៃតាអី មានរៀបចំសង្ក្រាន្តដែលមានការសហការចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយទាប និងសម្របសម្រួលពីអាជ្ញាធរដែនដីក្នុងពិធីសង្ក្រាន្តវត្តព្រៃតាអី ដើម្បីអបអរសាទរចូលឆ្នាំថ្មីនេះ។

បើតាមព្រះគ្រូវិសុទ្ធមុនី សៅ ភួន ព្រះចៅអធិការវត្តព្រៃតាអី បានមានសង្ឃដិការថា: ក្នុងកម្មវិធីសង្ក្រាន្តនេះក៏មានការដឹកនាំពុទ្ធបរិស័ទប្រជាពលរដ្ឋលេងនូវល្បែងប្រជាប្រិយរបស់យើងដោយមាន ចោលឈូង ទាញព្រាត់ លាក់កន្សែង វាយក្អម មានការរាំជាក្រុមដែលស្លៀកពាក់របៀបប្រពៃណីខ្មែរ និងមានតន្ត្រីប្រគុំរាំកំសាន្តផងដែរ។

ចំពោះវត្តលក្ខរាជា វិញក៏មានការរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលការសហការចូលរួមពីអាជ្ញាធរដើម្បីបង្កើតភាពសប្បាយជួនដល់ប្រជាពលរដ្ឋមកលេងកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីដែលមានរយៈពេល៣ថ្ងៃគិត ចាប់ពីថ្ងៃទី១៤-១៥-១៦ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី។

ព្រះចៅអធិការវត្តលក្ខរាជា បានមានសង្ឃដិការថា៖ វត្តលក្ខរាជាបានបង្កើតសង្ក្រាន្ត ជាច្រើនឆ្នាំមកហើយក្នុងនោះមានការស្លៀកពាក់របៀបប្រណីខ្មែរនៅក្នុងកម្មវិធី ហើយឆ្នាំនេះព្រះចៅអធិការក៏បានបោះពុម្ពអាវយឺតសង្ក្រាន្តវត្តលក្ខរាជា ចែកជួយញាតិញោមដែលមកលេងកំសាន្តនៅវត្ត និងដឹកនាំលេងល្ប្រជាប្រិយខ្មែរ ពិធីតាមសាសនាក្នុងទំនៀមទម្លាប់តាមព្រះពុទ្ធសាសនា និងរាំលេងកម្សាន្ត។

ព្រះគ្រូចៅអធិការ បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ ដែលមកលេងសង្ក្រាន្តគឺត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា "៣កុំ ៣ការពារ និង២ចូលរួម" ឲ្យបានខ្ជាប់ខ្ជួន ៕ដោយ:PK

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post