
សង្គម
លោក ចាន់ មករា ដែលអតីតជាគូស្នេហ៍ដេនីក្វាន់ បានបាត់ដំណឹងសូន្យឈឹង ខណៈដេនីក្វាន់ និងគ្រួសារ បានអះអាងលើបណ្ដាញសង្គមកាលពីពេលកន្លងថា លោកបានបោ.កប្រា.ស់លុយមួយចំនួនធំ ដែលមានចំនួនរាប់ម៉ឺនដុល្លារឯណោះ ដោយដេនីក្វាន់ថា ដោយសារតែការអាណិតបែបនេះហើយទើប លោក ចាន់ មករា អាចបោ.កបានទាំងអស់គ្នាបែបនេះ។
យ៉ាងណានៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២នេះ លោក ចាន់ មករា ត្រូវបានសមត្ថកិច្ចនគរបាលព្រ`ហ្មទ`ណ្ឌ ហៅឲ្យចូលខ្លួនបំភ្លឺ យ៉ាងណាយើងមិនទាន់ទទួលបានព័ត៌មានអ្វីលម្អិតនោះទេទាក់ទងនឹងរឿងនេះ តែបើតាមលោក វង្ស ណយ អតីតកីឡាករគុនខ្មែរ បានបង្ហាញអារម្មណ៍ឲ្យដឹងនៅយប់ថ្ងៃទី ១២ ខែមេសានេះថា៖
«សូមសោកស្តាយបងប្រុស ចាន់ មករា គាត់បានជួយដល់គុនខ្មែរច្រើនគួរសមដែរ តែទីបំផុត... ការងាររកសុីមិនមិនទៀងទាត់នោះទេ ម្តងខាតម្តងចំណេញ «នេះហើយជីវិត» អាណិតបងប្រុសតែគ្មានលទ្ធភាពជួយ។»