header ads

Sponsor

ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះពិតជាអស្ចារ្យមែនទែន ជាពិសេសក្នុងទឹកដីអច្ឆរិយៈសៀមរាបអង្គរ និងទឹកដីតារារះនា ទិសនារតីខេត្តព្រះស៊ីហនុ បន្ទាប់ពីកែប្រែមុខមាត់យ៉ាងខ្លាំងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិដើម្បីអបអរសាទរ ពេលវេលាល្អសង្ក្រានឆ្នាំថ្មីឆ្នាំ ២០២២ បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំ។ ដើម្បីចូលរួមអបអរ និងបង្កើនភាពរីករាយជាមួយបងប្អូនខ្មែរយើង ស្រាបៀរ វឌ្ឍនៈ និង ស្រាបៀរ គ្រុឌ នឹង រៀបចំមហាព្រឹត្តិការណ៍ “ពេលវេលាល្អ អបអរសាទរ សង្ក្រាន្តឆ្នាំថ្មី” រយៈពេលពេល ៣ថ្ងៃពេញពីថ្ងៃទី១៤​ដល់ថ្ងៃទី ១៦ មេសា នៅទីតាំងសំខាន់ៗទាំងពីរនេះ។

ខេត្តសៀមរាប ស្ថិតក្នុងបរិវេណ សួនច្បារ មាត់ស្ទឹងសៀមរាប និង ខេត្តព្រះសីហនុស្ថិតនៅលើឆ្នេរទីលានសម្តេចតេជោរ ដែលសុទ្ធសឹងតែជាទីតាំងប្រជុំជនដ៏ល្អបំផុតសម្រាប់ការជួប ជុំ និងគយគន់ទេសភាពនៃពិធីបុណ្យប្រពៃណីខ្មែរក៏រីករាយនេះ។ មហាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ព្រឹក រហូតដល់ពាក់កណ្តាលអាធ្រាត ដោយមានការតុបតែងទីតាំងសម្រាប់ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ ការលេង ល្បែងប្រជាប្រិយខ្មែរ ការចាប់ឆ្នោតយករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ការតាំងលក់ម្ហូបអាហារដ៏សម្បូរបែប ភេសជ្ជៈ ស្រាបៀរវឌ្ឍនៈ និងស្រាបៀរគ្រុឌ ជាស្រាបៀរគុណភាពស្តង់ដាពិត ផលិតពីស្រូវសាលីសុទ្ធ១០០%ដំបូងគេបំផុត នៅកម្ពុជា និងកាន់តែពិសេសគឺការប្រគំតន្ត្រីដ៏អស្ចា្យពីកំពូលតារាចម្រៀងជាច្រើនរូប និងឌីជេដើម្បីអោយ បងប្អូនយើងរាំលេង កម្សាន្តដល់យប់ជ្រៅរយៈពេល៣ថ្ងៃពេញ និងមានការផ្សាយផ្ទាល់ពីទីតាំងទាំងពីរលើកញ្ចក់ទូរទស្ស៍រស្មីហង្សមាស PNN  ហ្វេសបុកផេករបស់ស្រាបៀរវឌ្ឍនៈ ស្រាបៀរគ្រុឌ និងផេកដៃគូជាច្រើនទៀត។ កុំភ្លេចចូលរួមកម្សាន្តអោយបានច្រើនកុះករពីទឹកដីអង្គរខេត្តសៀមរាប និងឆ្នេរសមុទ្រសក្បុសខេត្តព្រះសីហនុ។

Vatanac ព្រីមៀរបៀរ គឺជាស្រាបៀរដែលផលិតចេញពីស្រូវសាលីសុទ្ធ ១០០ភាគរយ ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។​ Vatanac ព្រីមៀរបៀរ បង្ហាញនូវប្រណិតភាព ដែលសាកសមបំផុតសម្រាប់ការអបអរសង្ក្រាន្តឆ្នាំថ្មី ជួបជុំមិត្តភក្តិបងប្អូន ហើយទទួលបាននូវបទបទពិសោធន៍ថ្មី ភ្លក់រសជាតិដ៏ឆ្ងាញ់ពិសានេះ។

ស្រាបៀរគ្រុឌ តែងតែចែករំលែកពេលពេលាល្អដល់អ្នកគ្រប់គ្នា  មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកអាចបង្កើតពេលវេលាល្អៗ ជាមួយមនុស្សជុំវិញបាន។  ពេលដែលលោកអ្នកក្រេប ឱជារសរបស់គ្រុឌដ៏ត្រជាក់លើកដំបូងភ្លាម លោកអ្នកនឹងទទួលបាននូវអារម្មណ៍ ដ៏ល្អ ជាមួយមនុស្សជាទីស្រលាញ់ ព្រមទាំងបរិយាកាសដ៏វិសេសវិសាលបំផុត។ ដូចនេះ សូមបើកគំរបស្រាបៀរ និងទទួលទានដោយក្តីរីករាយ ព្រមទាំងបង្ហាញនូវស្នាមញញឹមសម្រាប់ថាមពលវិជ្ជមាននេះទាំងអស់គ្នា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post