header ads

Sponsor

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញទស្សនាសមិទ្ធផលនានា នៅក្រុងព្រះសីហនុ និងថតរូបអនុស្សាវរីយ៍នៅទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលដំឡើងរួចរាល់ជាស្ថាពរ។ 
 សម្ដេចបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោបានលើកឡើងថា កាលសម័យសម្តេចរៀបការ មិនបានតោងស្បៃនោះទេ តែថ្ងៃនេះ សម្តេចបានថតជាមួយរូបសំណាក ព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល។
 សូមជម្រាបថា រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ នៅម៉ោង១២៖៣០នាទីយប់ ចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦.៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះ ទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post