
សង្គម
ភ្នំពេញ៖ ក្រោយពេលធូរស្បើយពីជំងឺ ស្រាប់តែវីរសិល្បករចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ បានចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ជាមួយភរិយាមុនប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២២។
នេះបើយោងតាមការបញ្ជាក់ពី នាយព្រែក ដែលជាកូនប្រុសតារាកំប្លែង និងចម្រៀងអាយ៉ៃអ្នកស្រី នួន សារី ហៅ យាយ យ៉យ នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
នាយ ព្រែក បានបង្ហោះរូប អមនឹងសារជូនដំណើរលោក ព្រហ្ម ម៉ាញ ថា៖ «ពេលនេះ អ៊ំ ព្រហ្ម ម៉ាញ និងភរិយា កំពុងរៀបចំធ្វើដំណើរ ទៅសហរដ្ឋអាមេរិក ជូនពរអ៊ំទាំង២ សុវត្ថិភាពតាមផ្លូវ»។