header ads

Sponsor

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់តួនាទី លោក ហ៊ឹម សុទិត្យា ពីប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ឱ្យទៅបំពេញភារកិច្ចនៅក្រសួងព័ត៌មានវិញ។

នេះបើយោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពី ការកែសម្រួលសមាសភាពថ្នាក់ដឹកនាំគណៈកម្មការ ផលិតភាពយន្តភាគរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ។

សេចក្តីសម្រេច របស់រាជរដ្ឋាភិបាល បញ្ជាក់ថា៖

សម្រេច:

ប្រការ១. ត្រូវបានបញ្ចប់តួនាទីឯកឧត្តម ហ៊ឹម សុទិត្យា ពីប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ឱ្យទៅបំពេញភារកិច្ចនៅក្រសួងព័ត៌មានវិញ។

ប្រការ២. ត្រូវបានតែងតាំងលោក ហ៊ុយ វាសនា ពីអនុប្រធានទៅជាប្រធានគណៈកម្មការផលិតភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ជំនួសឱ្យលោក ហ៊ឹម សុទិត្យ ដែលត្រូវបាន បញ្ចប់តួនាទី។

ប្រការ៣- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤- រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំង សាមីខ្លួន ដូចមានចែងក្នុងប្រការ១ និងប្រការ២ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post