
សង្គម
បន្ទាប់ពីខកខានកន្លងមកដោយសារការរាតត្បា.តជំ.ងឺកូ.វីដ១៩ តែនៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្ពុជាប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រោយពីមានការស្រោចនូវវ៉ា.ក់សាំ.ងរួចមក តែយ៉ាងណាប្រមុខថ្នាក់ដឹកនាំនៅតែបន្តអំពាវនាវឲ្យពលរដ្ឋបន្តទប់ស្កាត់ផងដែរ។
មិនថាខេត្តណានោះទេ សុទ្ធតែមានកម្មវិធីសប្បាយៗគ្រប់ទីកន្លែងជាពិសេសនៅខេត្ត សៀមរាប តែម្ដង ជាខេត្តទេសចរណ៍ ដោយមានទាំងជនបរទេសចូលរួមប្រារព្ធបុណ្យចូលឆ្នាំខ្មែរផងដែរ។
បើតាមអាខោន លោក យាង វ៉ាន់ឌី (Yeang Vandy) បានឲ្យដឹងថា៖ ជនបរទេស មួយក្រុមនេះ មកពីប្រទេសអង់គ្លេស បានសរសើរថា ចូលឆ្នាំថ្មីនៅស្រុកខ្មែរសប្បាយរីករាយខ្លាំងណាស់ ។ គាត់បានប្រៀបធៀបជាមួយពិធីចូលឆ្នាំរបស់គាត់ថា គ្រប់គ្នាមិនបានសប្បាយចឹង នាំគ្នាអង្គុយចាំមើលតែម៉ោង ហើយរាប់ថតក្រោយ ១ ២ ៣ បន្ទាប់ពិរាប់រួចហើយក៏ចប់កម្មវិធី ទៅផ្ទះដេករៀងខ្លួន ។ គាត់ថាឆ្នាំក្រោយនាំមិត្តភក្រគាត់មកលេងជាមួយគាត់ដែរ។
រូបភាព៖Yeang Vandy