
សង្គម
តារាចម្រៀងចេះពីរ ភាសាខ្មែរ-ចិន អ្នកនាង លី អ៊ីវ៉ាធីណា ទោះបីជាមួយរយ:ចុងក្រោយនេះ ហាក់បាត់មុខពីសិល្បៈយូរ តែក្រោយពីសាងកេរ្តិ៍ឈ្មោះលើវិថីចម្រៀងច្រើនឆ្នាំមកនោះប្រិយមិត្តខ្លះច្បាស់ជាមិនទាន់ភ្លេចទេ។
តែអ្វីដែលសោកសៅនោះគឺកាលពីពេលថ្មីៗនេះ លី អ៊ីវ៉ាធីណា បានបាត់បង់មនុស្សពិសេស ដែលជាអង្គរក្សការពារបេះដូងទៀត ធ្វើឲ្យអ្នកនាងទទួលយកមិនបាន ដោយសារតែការបាត់បង់នេះភ្លាមៗពេក។
តាមរយៈអាខោនហ្វេបុក លី អ៊ីវ៉ាធីណា បានឲ្យដឹងកាលពីល្ងាចថ្ងៃទី ១៧ ខែមេសា ម្សិលមិញនេះថា៖ «ចេមិនចង់ជឿសោះថាប្អូនចេត្រូវស្លា...ប់យប់មិញ ចេគេងមិនលក់ទេធ្មេញភ្នែកឃើញតែមុខអូន..យើងទើបជួបគ្នាថ្មីថ្មីសោះ.ឡូវអូនទៅចោលចេចឹង.....
សូមអូនទៅអោយបានសុខ.កុំអោយអាយុខ្លីដូចជាតិនេះ......ចេជូនដំណើរអូនជាលើកចុងក្រោយ..ជាតិក្រោយយើងធ្វើបងប្អូនជាមួយគ្នាទៀតណាអូន...លេងមាន អង្គរក្សការពារចេទៀតហើយ…ប្អូនសំលាញ់បស់ចេចេ..»
អ្នកនាងក៏បានឲ្យដឹងបន្តថា មូលហេតុដែលគាត់បានបាត់បង់ជីវិត គឺដោយសារតែគ្រោះថ្នា.ក់ចរា.ចរណ៍ ដូច្នេះបងប្អូនត្រូវប្រុងប្រ.យ័ត្នឲ្យបានខ្ពស់។