
សង្គម
កាលពីពេលថ្មីៗកន្លងទៅ អំឡុងខែមីនា តារាភេ.ទទី.៣នាង ផេនខេក ដឹកដៃគូស្នេហ៍លោក វីឆៃ ចូលរោងការតាមប្រពៃណី ក្រោយស្វែងយល់ចិត្តគ្នា និងអូសបន្លាយជាច្រើនខែកន្លងមក។
ប៉ុន្តែនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ស្រាប់តែទទួលបានដំណឹងថ្មីមួយទៀតថា នាងផេន ខេក បានប្រកាសឲ្យដឹងអំពីទំនាក់ទំនងសារជាថ្មី ថាខ្លួន និងគូស្នេហ៍ដើរដល់ផ្លូវបំបែកហើយ។
តាមរយៈអាខោនផ្លូវការរបស់នាង បានរៀបរាប់ឲ្យដឹងថា៖ «6ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ... សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អ មិនក្ប.ត់គេដូចដែលក្ប.ត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង2ស្រឡាញ់គ្នាខ្លាំងណាស់។
អ្នកនាងក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ (បញ្ជាក់មិនមែនសម្តែង ព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត)។
ជាមួយគ្នានេះដែរមានអ្នកគាំទ្រយ៉ាងច្រើនបានសម្ដែងការភ្ញាក់ផ្អើល និងសោកស្ដាយផងដែរ តែយ៉ាងណាមានតែសាមីខ្លួនប៉ុណ្ណោះទើបដឹងរឿងហ្នឹងច្បាស់ជាអ្នកណាទាំងអស់ មានតែជូនពរឲ្យជួបរឿងល្អជាងនេះទៀតទេ។
