header ads

Sponsor

មិនធម្មតាមែន realme ដែលជាប្រេនស្មាតហ្វូន រីកចម្រើនលឿនជាងគេលើពិភពលោក ដែលបានយកអាវុធដ៏ខ្លាំង realme 9 Pro ស៊េរី របស់ខ្លួនវាយលុកទីផ្សារអឺរ៉ុប និងឥណ្ឌារួចមក ហើយ realme ក៏​ប្រកាសចេញ​ ​នូវស្មាតហ្វូន realme 9 Pro series ក្នុងទីផ្សារកម្ពុជាផងដែរ។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះមនុស្សជាច្រើនបានយកចិត្តទុកដាក់ ចាប់អារម្មណ៍ខ្លាំងក្នុងការថតរូបដោយប្រើស្មាតហ្វូន ហើយរឿងមួយដែលអ្នកទាំងអស់គ្នាតែងតែមានការលួចគិតនៅក្នុងចិត្ត តែមិនហ៊ានសួរ នោះគឺថា តើស្មាតហ្វូននឹងជំនួសតំណែងកាមេរ៉ាអាជីព(Point to shoot) ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ? ចំពោះចម្លើយមាននៅក្នុងការប្រកាសជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មី realme 9 Pro series ដែលនឹងមានកំពូលអ្នក review smartphone គឺលោក ចនសី John Sey និង កំពូលអ្នកផលិតមាតិកា ពីចំណេះដឹងកាមេរ៉ា គឺ លោក ដុំហ្វីល-Film reel ដែលពួកគាត់ទាំងនឹងវែកញែក បកស្រាយ ក៏ដូចបង្ហាញទស្សនៈក្នុងបរិបទបច្ចេកវិទ្យានេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ១៩ មេសា ២០២២ ម៉ោង៧យប់ នៅលើផេកផ្លូវការរបស់ realme Cambodia។

ស្មាតហ្វូន realme 9 Pro series គឺជាស្មាតហ្វូនលំដាប់បង្គួរបំពាក់នូវកាមេរ៉ាលំដាប់ Flagship SONY IMX766 OIS ហើយក៏ជាស្មាតហ្វូនដែលមានខ្នងក្រោយប្រែពណ៌ពេល ដែលត្រូវពន្លឺ​ដំបូងគេរបស់realme។ ស្មាតហ្វូន realme 9 Pro+ នឹងបង្ហាញវត្តមានជាមួយនិងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាមេ ត្រូវបានគេដឹងថា នឹងមានការប្រើប្រាស់នូវសិនស័រទំហំ 50MP ដែលជាប្រភេទ Sony IMX766 ភ្ជាប់នូវ Aperture f/1.88 និងមានមុខងារទប់លំនឹង Optical Image Stabilization(OIS)។

គួររម្លឹកផងដែរ​ថា ក្រុម​ហ៊ុនស្មាតហ្វូន realme នេះ ត្រូវបានគេមើលឃើញថា មានការផ្តោត​ទៅលើផលិតផលគុណភាពខ្ពស់ សមត្ថភាពខ្លាំង និងធន់ក្នុងការប្រើប្រាស់ ដែលផ្តល់នូវគុណ​តម្លៃដល់ប្រើប្រាស់មិនធ្វើឲ្យពួកគេស្តាយ ចំពោះការចំណាយ របស់ពួកគេនោះទេ។

realme 9 Pro series ជាស្មាតហ្វូនស៊េរីថ្មី ជាមួយលក្ខណៈពិសេសដូចជា ការរចនាប្រែពណ៌ ច្នៃប្រឌិតឡូយអស់ស្ទះ និងមានកាមេរ៉ាលំដាប់ Flagship លើសគេ។ វាជាហេតុនាំឲ្យ Smartphone photographer ក៏ដូចជា Tech reviewers ល្បីៗជាច្រើនទន្ទឹងរង់ចាំមើលនូវការប្រកាស ចេញជាផ្លូវការ នៅទីផ្សារកម្ពុជា។ ហើយការប្រកាសនោះនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ១៩ មេសា ២០២២ ម៉ោង៧យប់ នៅលើផេកផ្លូវការរបស់ realme Cambodia ព្រមទាំងមានការផ្តល់រង្វាន់ជាច្រើនសម្រាប់ការតាមដានការ ផ្សាយផ្ទាល់ក្នុងកម្មវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post