
សិល្បៈ
តារាកំប្លែង វ័យចំណាស់លោកតាចេក ក្រៅពីអាជីពជាតារាកំប្លែង លោកបានខិតខំបន្ថែមមុខរបរលក់ដូរតិចតួចបន្ថែមទៀតដើម្បីសម្រួលឲ្យជីវភាពដែលកំពុងជួបការលំបាក ខណៈការសម្ដែងត្រូវបានខកខានជាយូរមកហើយនោះ។
កាលពីពេលកន្លងប្រិយមិត្តប្រហែលជាបានដឹងហើយថាលោកតាចេក បានលក់ដូរបន្លែផ្លែឈើនៅឯរមណីយដ្ឋានគិរីរម្យ តែពេលនេះ ថ្ងៃទី១៨ ខែមេសាបើតាមការបញ្ជាក់ពីលោកនៅលើបណ្ដាញសង្គមហ្វេបុកថា លោកបានប្ដូរមុខរបរមកលក់ធូរ៉េន ខ្នុរ បាយ នៅខាងកើតរង្វង់មូលគួរស្រូវវិញហើយ។
លោកបានបញ្ជាក់ឲ្យដឹងថា៖ «ខ្ញុំប្ដូរមុខរបលក់បន្លែផ្លែឈើនៅគីរីរម្យហើយ ឥឡូវមកលក់ធូរេន ខ្នុរ និងលក់បាយនៅខាងកើតជាប់រង្វង់មូលគួរស្រូវផ្លូវទៅតាខ្មៅខាងស្ដាំដៃបើមកពីតាខ្មៅនៅខាងឆ្វេងដៃ បើបងប្អូនកូនក្មួយឆ្ល ងកាត់កុំភ្លេចចូលជួយទិញធូរ៉េន និងខ្នុរចូលហូបបាយក៏បានដែរ។
លោកបានឲ្យដឹងបន្ថែមទៀតថា៖ ខ្ញុំសូមជូនពរដល់អ្នកមានគុណ និងសប្បុរជនបងប្អូនកូនក្មួយប្រកបដោយអាយុ.វណ្ណះ.សុខ.ពល.កុំបីឃ្លាងឃ្លាតឡើយ។»



