header ads

Sponsor

បន្ទាប់ពីមហាជនបានឃើញនូវការផ្សព្វផ្សាយលក់ផលិតផលផ្លូ.វភេ.ទនៅតាមបណ្ដាញសង្គម ស្រាប់តែមានឪពុកម្នាក់បានផ្ញើសារមួយ ទៅកាន់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានរៀបរាប់ឲ្យដឹងថា៖

សម្រាប់ខ្ញុំបាទ គឺវាគ្រោះថ្នាក់ណាស់ដែលវាអាចបំផ្លាញ អនាគតក្មេងស្រីវ័យជំទង់ ក្រមុំព្រហ្មចារីយ៍ឲ្យរលាយបាត់បង់កិត្តិយស ក្នុងពេលវេលាណាមួយ ឧទាហរណ៍ នៅក្នុងពិធីមង្គលការ ជប់លៀង មានបុរសនារីអង្គុយតុញ៉ាំអាហារជាមួយគ្នា ឆ្លៀតពេលដែលនាងទៅបន្ទប់ទឹក ឬឡើងរាំ ក៏ត្រូវបុរសព្រាននារីលួចដាក់ក្នុងកែវរបស់នាង...គឺចប់ហើយ

គាត់បានបន្តទៀតថា៖ សម្រាប់ខ្ញុំបាទមានកូនសុទ្ធតែស្រីទាំង៣នាក់ គឺជាក្ដីព្រួយបារម្មណ៍ដ៏ធំមួយ។ ជូនលោកប៉ាដើម្បីជួយស្រាយនូវកង្វល់ខាងលើនេះ សូមគោរពអរគុណ។

យ៉ាងណានៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២នេះឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងនៅលើបណ្ដាញសង្គមហ្វេបុករបស់ឯកឧត្តមថា៖សារដែលខ្ញុំទទួលបានពីបុរសជាឪពុកម្នាក់ ! ខ្ញុំមិនដឹងថាមានពិតឬអត់ទេ តែបើមានគួរតែពិនិត្យដែរ !

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post