header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ ស្រាំង ទិត្យឈី ត្រូវបានក្លិបបាល់ទាត់អង្គរថាយហ្គឺរ Angkor Tiger Football Club លុបកុងត្រាចោលជាផ្លូវការហើយ តាមរយៈលិខិតផ្លូវការមួយរបស់ក្លិប ចេញថ្ងៃទី ១៩ មេសា ឆ្នាំ ២០២២ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិតដដែលក៏បានបញ្ជាក់ពីមូលហេតុនៃការលុបកុងត្រានេះផងដែរ ព្រោះតែ ទិត្យឈី ធ្វើខុសពីវិន័យដែលបានធ្វើឡើងក្នុងកុងត្រាច្រើនដង ទោះមានការចចារពីក្លិប និងសាម៉ីខ្លួនក្ដី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិតនេះធ្វើឡើងក្រោយ ពីកីឡាករ ទិត្យឈី ថ្លែងសារមួយដោយលើកឡើងថា៖ «ដំបូងថាប្រាប់មេថាបង់ឲ្យខ្ញុំ3ខែក្នុងកិច្ចសន្យា2ឆ្នាំ ដល់មេប្រាប់ថាទៅយកលុយ3ខែ លេងអោយខ្ញុំតែ5%នៃកិច្ចសន្យា2ឆ្នាំ។បងកូរខ្ញុំមែនឬក៏បងបំផ្លាញអនាគតបាល់ទាត់ខ្ញុំ??? ជប៉ុនជួយខ្មែរណាស់។ ខ្ញុំទទូចសុំសហព័ន្ធបាល់ទាត់កម្ពុជាមេត្តាជួយអន្តរាគម៍ជូនខ្ញុំផង និងសុំបណ្ដាលអ្នកគាំទ្រ Shareព័ត៍មាននេះផង។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីលោក ទិត្យ ឈី ទទួលបានលិខិតលុបកុងត្រា លោកបានលើកឡើងជាថ្មីទៀតថា៖ «សុំមើលលិខិតព្រ.មានលោកប្រធានតិចមក ហើយសុំមើលការចរចារបស់លោកប្រធាន និងGMក្លឹបតិចមក។ ប្រធានដេកនៅជប៉ុន GM ដេកនៅជប៉ុន និយាយរួមការងារ Online ហើយព្រ.មានខ្ញុំថាមិចខ្លះ?? ឆាតមកម្ដងៗសួរតែរឿងគ្រូថ្មីមិចដែរ កីឡាករមិចដែរ ខ្ញុំចង់បានពាន។ឯណាពាក្យថាព្រ.មាន និងលិខិតព្រ.មានចុងក្រោយនៅណាវិញសុំមើលតិចមកលោកប្រធាន។ ធ្លាប់ធ្វើសុីកីឡាករច្រើនហើយចង់ធ្វើសុីខ្ញុំមួយទៀតមែន??យប់តិចទំនេរបកស្បែកមុខលោកប្រធានចេញម្ដង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះលោកទិត្យឈី បានធ្វើការបកស្រាយតាមបណ្ដាញសង្គមរបស់ខ្លួនផងដែរ សម្រាប់លិខិតលុបកុងត្រារបស់ក្លិបអង្គរថាយហ្គឺរចំពោះរូបគេនេះ ។ យ៉ាងណាមិនទាន់ឃើញចំណាត់ការណាមួយពីខាងក្រុមហ៊ុន Cambodian Premeir Leauge ឬ សហព័ន្ធកីឡាបាល់ទាត់ឡើយទាក់ទងនឹងរឿងនេះ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post