
សង្គម
មានបងប្អូនមហាជនយើងជាច្រើនមានចម្ងល់ថាតើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុត្រូវបានបើកដំណើ់រការហើយឬនៅ? ព្រោះឃើញមានអ្នកខ្លះអាចបើកបរបាន។
បើយើងតាមផេ កផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ បានឲ្យដឹងថា ចម្លើយគឺ៖ ពុំទាន់បេីកដំណេីរការនោះទេ!ក្នុងពេលបច្ចុប្បន្ននេះ ក្រៅពីរថយន្តបុគ្គលិក និងរថយន្តការដ្ឋានសាងសង់ផ្លូវ ដោយបារម្ហពីសុខសុវត្ថិភាពប្រជាជន យេីងពុំអនុញ្ញាតរថយន្តប្រជាពលរដ្ឋបេីកបរដាច់ខាត។
បច្ចុប្បន្នផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុស្ថិតក្នុងដំណាក់សាងសង់បញ្ចប់ដូចនេះហើយនឹងមានរថយន្តបុគ្គលិកជាច្រើនកំពុងធ្វើការដែលអាចប ង្កគ្រោះថ្នាក់ដល់រថយន្តប្រជាជនផ្សេងៗ។ សូមទន្ទឹមរង់ចាំថ្ងៃបេីកដំណេីរការជាផ្លូវការនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។