សង្គម
អាម៉ាប៉ាប៉ាញ៉ូស
តាំងពីមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក ឌួង ឆាយ បាននាំក្រុមគ្រួសារ ព្រមទាំងអនាគតភរិយ ទៅលំហែកាយនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ជាមួយនឹងចែករំលែកនូវការដើរកម្សាន្តជាច្រើនកន្លែងដូចជារដើរផ្សារ, ដើរតាមឆ្នេរ, ជិះអូប័រ, ជិះឧទ្ធម្ភាគចក្រ ដែលមើលទៅមានសុភមង្គលខ្លាំងតែម្ដង។
មហាជនក៏ធ្លាប់បានសរសើរផងដែរចំពោះគូដណ្ដឹងរបស់លោក ឌួង ឆាយ ទោះបីជាមានអាយុទើប១៨ឆ្នាំក៏ពិតមែន ប៉ុន្តែអត្តចរិតថ្លៃថ្នូរ រាបសាររម្យទុំតែម្ដង ជាពិសេសទៀតនោះគឺលោក ឌួង ឆាយផ្ទាល់សរសើរមិនដាច់ពីមាត់នោះទេ។
អ្វីដែលកាន់តែពិសេសទៀតនោះនៅថ្ងៃនេះទៀត លោកឌួង ឆាយ បានឲ្យដឹងនូវរឿងរ៉ាវផ្សេងទៀតទាក់ទងនឹងអនាគតភរិយារូបនេះថា តាំងពីស្គាល់គ្នា លុយឲ្យគាត់មិនដែលយកទេ។
លោកឌួង ឆាយ បន្តថា៖ នៅឌូបៃទុកលុយអារ៉ាប់អោយដើរផ្សារទិញឥវ៉ាន់សំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់ក៏មិនទិញសុខចិត្តមកទិញសំលៀកបំពាក់សំរាប់ខ្ញុំ និងកាបូបអោយបងស្រីធំខ្ញុំវិញ។ ហើយឆូតកាតរបស់គាត់ពេលទិញសំភារៈសំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់។
លោកឌួង ឆាយបានលើកឡើងបែបនេះទៀតថា៖ អូនល្អពេកហើយណា សំណាងណាស់សំរាប់ខ្ញុំ អរគុណអូនដែលបានផ្តល់ឱកាសអោយបង មិនខ្វល់ពីអតីតបង។