header ads

Sponsor

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសភារកិច្ច និងតែងតាំងមុខតំណែងថ្មីជូនមន្រ្តីនគរបាលជាតិចំនួន២រូប ដោយក្នុងនោះលោក លៀក ចាន់រាបសា ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌជ្រោយចង្វារ ជំនួសលោក សៀម សុវត្ថាវុធ ត្រូវបានតែងតាំងជានាយការិយាលនគរបាលសណ្តាប់ធ្នាប់។

មន្រ្តីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពិធីប្រកាសផ្លាស់ប្តូរ និងតែងតាំងមុខតំណែងនេះ នឹងធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃស្អែក ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post