header ads

Sponsor

(ស្វាយរៀង): នៅរសៀលថ្ងៃ២០ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការ សាខា បាន អញ្ជើញជាអធិបតីក្នុងពិធី ចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៩ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង។

ពិធីនេះក៍មានកាចូលរួមពីលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុង គោលបំណង ដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត។ ហើយការលក់សន្លឹកឆ្នោតមានរយៈពេល៣០ថ្ងៃ តាមការបែងចែកទៅតាមក្រុង-ស្រុកទាំង៨ និងតាមមន្ទីរអង្គភាពនានាក្នុងខេត្ត។ ចំពោះថវិកាដែលទទួលបានពីការចំណេញក្នុងសេវាកម្មនេះសាខា នឹងផ្តល់ជូនទៅអនុសាខាទាំង៨ ក្រុង-ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយនៅតាមសហគមន៍ របស់ខ្លួន ។

ជាក់ស្តែងស្របតាមសកម្មភាពមនុស្សធម៌ បានជាសាខារកឃើញ និងដំណើរការដែលទទួលបានជោគជ័យនូវការបោះពុម្ភ និងលក់សន្លឹកឆ្នោត ជាលទ្ធផលរង្វាន់ធំរថយន្ត KIA Morning ស៊េរី២០០៨ ចំនួន២គ្រឿង។

ចំពោះអ្នកដែរឈ្នះរង្វាន់ឡានទី១ បានទៅលើប្រជាពលរដ្ឋ នៅស្រុក កំពង់រោទិ៍ និងរង្វាន់ឡានទី២បានទៅលើ ប្រជាពលរដ្ឋ នៅស្រុកស្វាយទាប។ ចំពោះម៉ូតូ HONDA WAVE 110 ស៊េរី២០២២ ចំនួន៥គ្រឿង បានទៅលើប្រជាពលរដ្ឋនៅ ស្រុកកំពង់រោទិ៍ ១គ្រឿង, ស្រុករំដួល ១គ្រឿង, ក្រុងបាវិត ១គ្រឿង, ស្រុកស្វាយទាប ១គ្រឿង, និងប្រជាពលរដ្ឋនៅ ស្រុករមាសហែក ១គ្រឿង និងរង្វាន់មួយចំនួនទៀត ត្រូវបានមកបើកនៅសាខាជាបន្តបន្ទាប់ផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post