ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៥១៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥៥០០រៀល ក្នុង១លីត្រ។
បើធៀបនឹងតម្លៃសាំងធម្មតាកាលពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៥.០៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៥.១០០រៀល ក្នុងមួយលីត្រតម្លៃប្រេងសាំងធម្មតាបានឡើង ១០០ រៀល និងតម្លៃម៉ាស៊ូត ឡើង ៤០០រៀល៕