header ads

Sponsor

កណ្តាល៖ មន្ត្រីប៉ូលិសពីរនាក់បានស្លា.ប់ ខណៈម្នាក់របួសធ្ងន់ ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន ដោយត្រូវជនសង្ស័យបា.ញ់តដៃ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចស្រុកអង្គស្នួល។

ហេតុការណ៍នេះបានកើតឡើងនៅរសៀល ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នេះ ស្ថិតក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖

*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល

*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។

មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post